ព័ត៌មានអន្តរជាតិ

ស្ថាបនិក Amazon ៖ លោក និងបងប្រុស របស់លោកនឹងហោះហើរ ទៅកាន់អវកាស នៅខែក្រោយ ដោយយកឈ្នះ គូប្រជែង Richard Branson និង Elon Musk

អាមេរិក ៖ ស្ថាបនិក និង ជានាយកប្រតិបត្តិ ក្រុមហ៊ុន Amazon លោក Jeff Bezos បានប្រកាសថា លោក នឹងហោះហើរ ជាមួយបងប្អូន របស់លោក នៅខែក្រោយជាមួយ យានអវកាស Blue Origin ដោយយកឈ្នះគូប្រជែង ក្នុងវិស័យអវកាស ដែលមានឈ្មោះថា លោក Elon Musk និង Richard Branson នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

វានឹងក្លាយជាជើងហោះហើរ មនុស្សដំបូង ដែលចាប់ផ្តើមដំណើរការ ដោយក្រុមហ៊ុនអវកាស របស់លោក គឺ Blue Origin ហើយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែកក្កដាគឺជាខួបលើកទី ៥២ នៃការចុះចតលើភពព្រះច័ន្ទ របស់យន្តអវកាស Apollo 11 ។ Bezos និងប្អូនប្រុស Mark របស់លោក ជាអតីតនាយកប្រតិបត្តិ ផ្សាយ ពាណិជ្ជកម្ម និងអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត នឹងត្រូវចូលរួមដោយអ្នកឈ្នះ នៃការដេញថ្លៃដែលនឹងត្រូវចំណាយ យ៉ាងហោចណាស់ ចំនួន ២,៨ លានដុល្លារ (១,៩៨ លានដុល្លារ) សម្រាប់កៅអីរបស់ពួកគេ ។

នៅក្នុងការបង្ហោះលើបណ្តាញ សង្គម Instagram មហាសេដ្ឋីរូបនេះ បាននិយាយថា លោកបានសុបិន្ត ចង់ធ្វើដំណើរ ទៅកាន់ទីអវកាសចាប់ តាំងពីគាត់មានអាយុ ៥ ឆ្នាំ ដោយបន្ថែមថា ខ្ញុំនឹងធ្វើដំណើរជាមួយបងប្រុសរបស់ខ្ញុំ ហើយវាជាការផ្សងព្រេង ដ៏អស្ចារ្យបំផុត ជាមួយមិត្តល្អរបស់ខ្ញុំ ។ លោក Bezos មានទ្រព្យផ្ទាល់ខ្លួនប្រមាណ ១៨៦,២ ពាន់លានដុល្លារ គឺជាសហគ្រិនម្នាក់ ក្នុងចំណោមសហគ្រិន ជាច្រើនបានជំរុញ ឲ្យអ្វីដែលត្រូវបានគេហៅថា ជា“ ការប្រណាំងអវកាសថ្មី” ដោយម្នាក់ៗ បានចំណាយ ប្រាក់រាប់ពាន់លាន ដុល្លារដើម្បីចាប់ផ្តើម ។ គោលបំណង នៃការបង្កើតការធ្វើដំណើរ អវកាស ដែលមានតម្លៃថោក និងពាណិជ្ជកម្ម ។

ស្ថាបនិក Virgin Galactic លោក Branson ត្រូវបានគេរំពឹងថា នឹងធ្វើការហោះហើរនៅចុងឆ្នាំនេះ ហើយលោក Musk របស់ SpaceX បានប្តេជ្ញាថានឹង “ ស្លាប់នៅលើភពព្រះអង្គារ ” វាគឺជា Bezos នឹងឈ្នះការប្រណាំងនេះ ដើម្បីក្លាយជាអ្នកដំបូងនៃការឈាន ដល់ ទីអវកាស ។ Musk មិនទាន់ធ្វើអត្ថាធិប្បាយ លើព័ត៌មាននេះ នៅឡើយទេ ប៉ុន្តែលោក Branson បានអបអរសាទរ គូប្រជែងរបស់លោក ដោយនិយាយថា ក្រុមហ៊ុនទាំងពីរ កំពុងបើកការ ចូលទៅកាន់ទីអវកាស​ ៕ ដោយ៖លី ភីលីព

Most Popular

To Top