បរទេស ៖ ប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅឆ្នាំ ២០១៧ បានប្រកាសពីចេតនា របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការប្រែក្លាយកងទ័ព រំដោះប្រជាជនចិន (PLA) ទៅជាកម្លាំងប្រយុទ្ធ លំដាប់ពិភពលោក នៅពាក់កណ្តាលសតវត្សរ៍ទី ២១ ។ យ៉ាងណាក៏ដោយ របាយការណ៍ថ្មីមួយ របស់សភាអាមេរិកនិយាយថា ប្រទេសចិន បានកាត់ បន្ថយ គុណសម្បត្តិយោធា របស់កងកម្លាំងអាមេរិក នៅក្នុងតំបន់សង្គ្រាមជាក់លាក់ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ថ្មី របស់សេវាកម្មស្រាវជ្រាវ សភាអាមេរិក (CRS) បានពិពណ៌នាអំពីកង្វះ បទពិសោធន៍ប្រយុទ្ធថ្មីៗរបស់ចិនថា ជាចំណុចខ្សោយគួរឱ្យកត់សម្គាល់មួយ សម្រាប់កងទ័ពរំដោះប្រជាជនចិន (PLA) ដែលបើមិនដូច្នេះទេ នោះចិននឹង កំពុងប្រកួតប្រជែងជាមួយកងកំលាំង អាមេរិកសម្រាប់ឧត្តមភាពយោធា ពិភពលោកជាមិនខាន។
របាយការណ៍ដែលចេញផ្សាយដោយ CRS ដែលជាអង្គការសភាអាមេរិក ដែលមានអាយុកាលតាំងពីឆ្នាំ ១៩១៤ បាននិយាយថា “ មន្ត្រី PLA ច្រើនតែនិយាយអំពី“ ជំងឺសន្តិភាព” ដែលកំពុងរាលដាល នៅក្នុងកម្លាំង ហើយមានការព្រួយបារម្ភថា កងទ័ពដែលមិនធ្លាប់ បានឃើញការប្រយុទ្ធនឹង មានការពេញចិត្ត និងតស៊ូ ដើម្បីរក្សាការត្រៀមខ្លួន” ។
របាយការណ៍បានកត់សម្គាល់ថា PLA បានធ្វើសង្គ្រាមពេញលេញ ចុងក្រោយនៅក្នុងឆ្នាំ ១៩៧៩ នៅពេលដែល PLA បានពង្រីកការវាយលុកប្រឆាំង នឹងប្រទេសវៀតណាម ដែលជាប្រទេសជិតខាង នៅភាគខាងត្បូងរបស់ចិន ។ ចាប់តាំងពីឆ្នាំ ១៩៤៩ កងទ័ពរំដោះប្រជាជនចិន បានចូលរួមនៅក្នុង សង្គ្រាមពេញទំហឹង តែបីលើកប៉ុណ្ណោះគឺសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) សង្គ្រាមចិន – ឥណ្ឌា ឆ្នាំ ១៩៦២ និងសង្គ្រាមចិន – វៀតណាមឆ្នាំ ១៩៧៩ ៕
ប្រែសម្រួលៈ ណៃ តុលា