ព័ត៌មានអន្តរជាតិ

យោធាអាមេរិក រួមធ្វើសមយុទ្ធ ជាមួយកងទ័ព សម្ពន្ធមិត្ត នៅប្រទេសម៉ារ៉ុក ទុយនេស៊ី និង សេណេហ្គាល់

បរទេស ៖ ទីបញ្ជាការសហរដ្ឋអាមេរិក ប្រចាំនៅអាហ្វ្រិក តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃអង្គារនេះថា សមយុទ្ធយោធា African Lion 21 ទើបបានចាប់ផ្តើម ជាមួយកងទ័ព ចំនួន៧.៨០០នាក់ នៅក្នុងប្រទេសម៉ារ៉ុក ទុយនេស៊ី និងសេណេហ្គាល់ មកពីប្រទេសចំនួន ៩និងណាតូ។

សមយុទ្ធ ដែលជាមធ្យោបាយត្រៀម កងកម្លាំងសហរដ្ឋអាមេរិក និងប្រទេសជាដៃគូនោះ បានចាប់ផ្តើម កាលពីថ្ងៃចន្ទ នៅក្នុងប្រទេស អាហ្វ្រិកចំនួន៣ នេះបើយោង តាមសេចក្តីថ្លែងការណ៍មួយ ចេញដោយទីបញ្ជាការអាមេរិក ប្រចំាតំបន់អាហ្វ្រិក ។

ទីបញ្ជាការប្រចាំនៅអាហ្វ្រិក របស់សហរដ្ឋអាមេរិក មានទំនួលខុសត្រូវ លើការធ្វើឲ្យប្រសើរឡើង នូវសន្តិសុខនិងស្ថិរភាព នៅក្នុងប្រទេស នៅអាហ្វ្រិក ទាំង៥៣ប្រទេស និងជំរុញពន្លឿន និងការពារផលប្រយោជន៍ របស់សហរដ្ឋអាមេរិក ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេបញ្ជាការនៃទីបញ្ជាការ នៅអាហ្វ្រិករបស់អាមេរិក លោកឧត្តមសេនីយ៍ Stephen Townsend បានមានប្រសាសន៍ យ៉ាងដូច្នេះថា “សមយុទ្ធ African Lion 2021 គឺជាសមយុទ្ធពហុជាតិ ចម្រុះប្រចាំឆ្នាំដ៏ធំរបស់ទីបញ្ជាការ នៅអាហ្វ្រិក របស់សហរដ្ឋអាមេរិក”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top