ព័ត៌មានអន្តរជាតិ

រុស្សីជិតរួចរាល់ ក្នុងការសាងសង់នាវាបំបាំងកាយ ជាលើកដំបូងរបស់ខ្លួន

បរទេស៖យោងាតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុករបស់ ប្រទេសរុស្សីកាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរុស្សីគឺ កាន់តែខិតជិងក្នុងការសាងសង់រួចរាល់នូវនាវា លើកដំបូងមួយរបស់ខ្លួនដែលអាចបំពាក់ បច្ចេកវិទ្យាបំបាំងខ្លួនពី សត្រូវបាន។

កាសែត RIA Novosti របស់រដ្ឋបានសរសេរថា ក្រោយការពន្យាពេលមួយរយៈហើយ មកនោះគម្រោងសាងសង់ដែលមានឈ្មោះថា ២០៣៨៦ នឹងអាចរំពឹងទុកបានថាជោគជ័យក្នុងការសាងសង់រួចរាល់នូវនាវា បច្ចេកវិទ្យាចុងក្រោយនេះនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

គួរឲ្យដឹងដែរថាអស់រយៈពេលជាង១០ឆ្នាំ ចុងក្រោយនេះប្រទេសរុស្សីបានខិតខំ និងការវិនិយោគយ៉ាងខ្លាំងក្នុងការផលិតនិង អភិវឌ្ឍបច្ចេកវិទ្យាសព្វាវុធថ្មីៗឡើងវិញ ដើម្បីអាចយកមកជំនួសសព្វាវុធ របស់ខ្លួនដែលមួយចំនួនគឺនៅសេសសល់ពីសហភាពសូវៀត ប៉ុណ្ណោះ។

ឧបសគ្គរបស់រុស្សីបានកើតឡើងខ្លាំង នៅក្រោយពេលដែលខ្លួនបានធ្វើការលុកលុយ ចូលកាន់កាប់តំបន់ Crimea ដោយខុសច្បាប់កាលពីឆ្នាំ២០១៤ ជាពេលដែលអាមេរិកចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើរុស្សីក្នុង ការបញ្ជាទិញសព្វាវុធទាំងឡាយ ពីបណ្តាប្រទេសលើលោក ដែលជាហេតុធ្វើឲ្យរុស្សីលំបាក ក្នុងការតាមឲ្យទាន់បច្ចេកវិទ្យាអាវុធ នៃបណ្តាប្រទេសដទៃទៀត៕ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top