បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាប្រទេសបារាំងនិងប៊ែលហ្ស៊ិក បានប្រកាសបើកដំណើរការ ជំហានថ្មីនៃការបើកទ្វារប្រទេសវិញដំណាលគ្នា ដើម្បីត្រៀមរដូវក្តៅនាពេលខាងមុខនេះ។
នៅក្នុងប្រទេសបារាំង ទាំងបារភោជនីយដ្ឋានកន្លែងហាត់ប្រាណនិងអាងហែលទឹក គឺអាចដំណើរការស្វាគមន៍ភ្ញៀវវិញហើយ ជាលើកដំបូងក្រោយការបិទទ្វារអស់រយៈពេល៧ ខែមកហើយនោះ។

ប្រទេសប៊ែលហ្ស៊ិកវិញ ក៏បានចាប់ផ្តើមបន្ធូរបន្ថយទៅលើគោលការណ៍ រឹតបន្តឹងរបស់ខ្លួនដោយអនុញ្ញាតិ ឲ្យពលរដ្ឋក្នុងការទទួលទានអាហារក្នុងភោជនីយដ្ឋានឬហាងកាហ្វេវិញបានផងដែរ។
ក្រុមអ្នកទេសចរណ៍ដែលធ្វើដំណើរ មកពីសហភាពអ៊ឺរ៉ុបទាំងអស់និងបណ្តាប្រទេស ផ្សេងទៀតដូចជាអូស្ត្រាលី អ៊ីស្រាអ៊ែលលីបង់និងកូរ៉េខាងត្បូងជាដើមគឺសុទ្ធតែ អាចធ្វើដំណើរចូលប្រទេសបារាំង វិញដោយមិនចាំបាច់ធ្វើការតេស្តនោះ ដែរប្រសិនបើពួកគេមានប័ណ្ណចាក់វ៉ាក់សាំង រូចរាល់ជាមួយនឹង វ៉ាក់សាំង Pfizer/BioNTech, Oxford/AstraZeneca, Moderna ឬ Johnson & Johnson៕
ប្រែសម្រួល៖ស៊ុនលី
