អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានរកឃើញទង់ដែង និងជាតិដែកដែលមិននឹកស្មានដល់ នៅក្នុងខួរក្បាលរបស់អ្នកជំងឺង្វេងស្មារតី ដែលទទួលមរណភាព បានបង្កើនក្តីសង្ឃឹមក្នុងការស្វែងរក វិធីព្យាបាលថ្មីសម្រាប់ជំងឺមួយនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវបាននិយាយថា នេះគឺជាលោហៈធាតុដំបូង ត្រូវបានបញ្ជាក់នៅក្នុងជាលិកា ខួរក្បាលរបស់មនុស្ស ហើយអាចជួយឲ្យយល់ បានកាន់តែច្បាស់ពីរបៀបដែល ពួកគេអាចចូលរួមចំណែកក្នុង ជំងឺសរសៃរប្រាសាទដូចជា ជំងឺញ័រសរសៃរសាច់ដុំ “Parkinson” និងជំងឺភ្លេចភ្លាំង។

ទោះបីជាលោហធាតុអាច កើតឡើងដោយធម្មជាតិនៅក្នុងរាងកាយ និងមានសារសំខាន់សម្រាប់សុខភាព ក៏ដោយជាទូទៅវាត្រូវបានរក្សា ទុកជាសមាសធាតុផ្សំ នៅក្នុងទម្រង់អុកស៊ីត អ្នកវិទ្យាសាស្ត្រដឹកនាំដោយ អ្នកជំនាញនៃសាកលវិទ្យាល័យ Keele ថា បានរកឃើញណាណូទីតស្ពាន់ និងដែកប្រហែល ១/១០០០០ នៃទំហំក្បាលរាងពងក្រពើ នៅក្នុងខួរក្បាលរបស់មនុស្សស្លាប់ ២នាក់មានជំងឺវង្វេងវង្វាន់។
ពួកគេត្រូវបានគេរកឃើញ នៅក្នុងបន្ទះផ្ទុកនូវប្រូតេអ៊ីន បង្កគ្រោះថ្នាក់ត្រូវបានគេស្គាល់ថា អាមីឡូឌីត្រូវបានផ្សារភ្ជាប់ទៅនឹង ជំងឺវង្វេងស្មារតីហើយជារឿយៗ កកកុញនៅចន្លោះ កោសិកាសរសៃប្រសាទ។ លោហធាតុត្រូវបានគេរកឃើញ នៅភាវៈកាត់បន្ថយជាតិគីមី រួមទាំងអ៊ីយ៉ុងផ្សេងៗគ្នាដែលអាតូម ឬម៉ូលេគុលទទួលបានបន្ទុកអវិជ្ជមាន ឬវិជ្ជមាន និងទម្រង់ធាតុ។ ភាវៈនេះលោហធាតុអាចផលិតអាតូម មិនស្ថិតស្ថេរដែលមានជាតិពុល ដល់កោសិកាខួរក្បាល។

អតុល្យភាពលោហៈត្រូវបាន ផ្សារភ្ជាប់ទៅនឹងការវិវត្តនៃជំងឺវង្វេង និងជំងឺសរសៃប្រសាទទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកស្រាវជ្រាវម្នាក់នៃការ សិក្សានេះបាននិយាយថា វាគ្មានហេតុផលណាដែលគិតថា ការប៉ះពាល់នឹងលោហៈទាំងនេះ ជារៀងរាល់ថ្ងៃអាចបណ្តាលឲ្យ មានវត្តមាននៅក្នុងខួរក្បាលនោះទេ ៕
ដោយ៖ លី ភីលីព
