ស៊ូដង់៖ ឧបករណ៍ថ្មរាប់រយដែល ត្រូវបានបង្កើតឡើង ដោយមនុស្សសម័យបុរាណ “Homo erectus” និងត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែមាស នៅវាលខ្សាច់សាហារ៉ាត្រូវបានគេជឿថា មានអាយុកាលរហូតដល់មួយលានឆ្នាំ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។
ឧបករណ៍ថ្មនៃវត្ថុបុរាណ Hominid ត្រូវបានរកឃើញដោយអ្នករុករករ៉ែ នៅភាគឥសានប្រទេសស៊ូដង់ ចំណែកវត្ថុទំាងមានរាងដូចផ្លែអាល់ម៉ុន និងអ័ក្សដៃដោយគែមកាត់ឆ្លងកាត់។ អ្នកបុរាណវិទូបានប្រើទ្រឹស្តី កន្លែងនេះជាសិក្ខាសាលាមួយប្រភេទ ពីព្រោះដុំថ្មធ្វើពីថ្មក្នុងអំឡុងពេលផលិត របស់ពួកគេត្រូវបានអភិរក្សផងដែរ។

វាត្រូវបានគេជឿជាក់ថា ជាកន្លែងចាស់ជាងគេនៃ ការផលិតឧបករណ៍នៅ ភាគខាងកើតសាហារ៉ា ដោយមានកាលប្បវត្តិបញ្ជាក់ត្រឹមត្រូវ។ ឧបករណ៍បង្ហូរទឹកនាសម័យ បុរេប្រវត្តិត្រូវបានគេរកឃើញ នៅក្នុងអណ្តូងរ៉ែមាសមួយ ដែលត្រូវបានគេបោះបង់ចោល ចម្ងាយប្រហែល ៧២គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងអាបារ៉ា ក្នុងតំបន់វាលខ្សាច់ខាងកើតវាលអាបារ៉ា (EDAR) ។
ការស្វែងរកមាសនៅភាគខាងកើត សាហារ៉ាបាននាំឲ្យមានអណ្តូងរ៉ែ ជាច្រើនត្រូវបានគេជីកដែលផ្តល់ឲ្យ អ្នកបុរាណវិទូនូវឱកាសដ៏កម្រមួយ ដើម្បីពិនិត្យមើលស្រទាប់ដីល្បាប់លាតត្រដាង។ អ្នករុករករ៉ែបានរកឃើញ ឧបករណ៍គេហៅថា ពុះដោយមានគែមកាត់បញ្ច្រាស ប្រហាក់ប្រហែលនឹងកណ្តាប់ដៃ និងប្រដាប់ឆ្លាស់រាងផ្លែអាល់ម៉ុង ដែលមានគែមព័ទ្ធជុំវិញទាំងសងម្ខាង។

ដោយសារតែដុំថ្មដែលត្រូវបានគេស្គាល់ថា ជាវត្ថុបុរាណត្រូវបានគេរកឃើញ រួមជាមួយឧបករណ៍បានបញ្ចប់នោះ អ្នកបុរាណវិទ្យាជឿថា កន្លែងនេះគឺជាសាលសម្រាប់ ការផលិតឧបករណ៍ថ្ម ៕
ដោយ៖ លី ភីលីព
