តារាឆ្នើមរបស់ក្រុមមេឃខៀវ Man City កីឡាករ Kevin de Bruyne មកដល់ពេលនេះនៅតែកំពុងបន្ត ព្យាបាលរបួសត្រង់ក្តោងច្រមុះ ដែលខ្លួនមានតាំងតែពីប្រកួតប៉ះនឹង Chelsea វគ្គផ្តាច់ព្រ័ត្រ Champions League មកម្ល៉េះ។
របួសនេះមានន័យថាកីឡាករ De Bruyne នឹងមិនអាចបង្ហាញខ្លួនឡើយ នៅក្នុងការប្រកួតប៉ះក្រុមរុស្សី នៅយប់ថ្ងៃសៅរ៍ជា ប្រកួតដំបូងរបស់ខ្លួន នៅព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០ នោះឡើយហើយក្នុងនោះផងដែរកីឡាករ Axel Witsel ក៏នឹងអវត្តមានដូចគ្នាដែរ។

យោងតាមការបញ្ជាក់ ដោយគណនេយ្យផ្លូវការ របស់ជម្រើសជាតិប៊ែលហ្ស៊ិក នៅលើបណ្តាញសង្គម Twitter បាននិយាយថា កីឡាករAxel Witsel និងកីឡាករ Kevin De Bruyne នឹងមិនអាចធ្វើដំណើរទៅរុស្សី ជាមួយនឹងក្រុមឡើយ ខណៈដែលពួកគេបន្តស្នាក់នៅ Tubize នៅឡើយដើម្បីបន្តព្យាបាលរបួស ៕
ប្រែសម្រួល៖ ស៊ុន លី
