បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសរុស្សីបានប្រកាស ដាក់បញ្ចូលនាវាមុជទឹក បំពាក់មីស៊ីល ឆ្លងទ្វីប ដែលសល់ ពីសម័យសហភាពសូវៀត ប្រភេទ Ekaterinburg ឲ្យចូលនិវត្តហើយ ។
នេះត្រូវបាន គេមើលឃើញថា គឺជាការចាប់ផ្តើម នៃការបញ្ចប់ទៅនៃសព្វាវុធ ដែលត្រូវបានប្រើប្រាស់ ដោយសហភាពសូវៀតផង និងដោយរដ្ឋាភិបាលក្រុងមូស្គូ ជាច្រើនផ្សេងទៀតផងដែរ ។
គួរឲ្យដឹងដែរថា នាវាចម្បាំងនេះ នឹងត្រូវដាក់ជំនួសមកវិញ ដោយនាវាបំពាក់មីស៊ីល ឆ្លងទ្វីបបច្ចេកវិទ្យាចុងក្រោយ របស់រុស្សីគឺ Borei-class។
Ekaterinburg គឺជានាវា ដែលមានអាយុកាល ចំណាស់បំផុតទី២របស់រុស្សី នៅពេលបច្ចុប្បន្ននេះ បន្ទាប់ពីវាបានចាប់ផ្តើមអាជីពដំបូង តាំងតែពី៣៦ឆ្នាំមុន ៕
ប្រែសម្រួល៖ស៊ុនលី