ព្រុចសែល ៖ មេដឹកនាំនៃអង្គការ សន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) បានព្រមានថាមហិច្ឆតា យោធា របស់ចិនបង្ក “បញ្ហាប្រឈមជាប្រព័ន្ធ” ចំពោះសម្ព័ន្ធមិត្ត របស់ពួកគេ និងបានព្រមព្រៀងគ្នា ដើម្បីបង្កើនចំណងទាក់ទងជាមួយប្រទេសជប៉ុន និង ប្រទេសអាស៊ី – ប៉ាស៊ីហ្វិក ដើម្បីគាំទ្រដល់បទ បញ្ជាអន្តរជាតិ ដែលផ្អែកលើច្បាប់ ។
បន្ទាត់តឹងតែងប្រឆាំងនឹង ទីក្រុងប៉េកាំង ដែលត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវ បានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំកំពូល របស់អង្គការណាតូ បានកើតឡើង នៅពេលដែលប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ប្រមូលផ្តុំសម្ព័ន្ធមិត្ត ដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថា ស្វ័យភាពដូចជាចិន និងរុស្ស៊ី ដែលកំពុងប្រឈម នឹងសណ្តាប់ធ្នាប់អន្តរជាតិ បើកចំហ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា“ មហិច្ឆតា និងឥរិយាបថ ដែលបានបញ្ជាក់ របស់ប្រទេសចិនបង្ហាញពីបញ្ហាប្រឈមជាលក្ខណៈប្រព័ន្ធ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើវិធាន និងតំបន់ដែលពាក់ព័ន្ធនឹងសន្តិសុខ សម្ព័ន្ធមិត្ត” ។
មេដឹកនាំទាំងនោះក៏បានសម្តែង ការព្រួយបារម្ភលើអ្វី ដែលគេហៅថា គោលនយោបាយបង្ខំរបស់ចិន ស្របពេលដែល ចង្អុលបង្ហាញ ពីការពង្រីកឃ្លាំងអាវុធ នុយក្លេអ៊ែរ របស់ប្រទេសយ៉ាងឆាប់រហ័ស និងការរិះគន់ភាពមិនច្បាស់លាស់ របស់ខ្លួន ក្នុងការអនុវត្តទំនើបកម្មយោធារបស់ខ្លួន។
សេចក្តីថ្លែងការណ៍នោះបានដាក់ឈ្មោះអូស្រ្តាលី ជប៉ុន ណូវែលសេឡង់ និងកូរ៉េខាងត្បូង ជាប្រទេសដែលណាតូ គ្រោងនឹងពង្រឹង“ កិច្ចពិភាក្សានយោបាយ និងកិច្ចសហប្រតិបត្តិការ ជាក់ស្តែង” របស់ខ្លួនក្នុងគោលបំណង លើកកម្ពស់សន្តិសុខ សហប្រតិបត្តិការ និងគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ។
បណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក និងជប៉ុន បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងដែនទឹក ដែលនៅជិតខាងប្រទេសចិន ដោយទីក្រុងប៉េកាំង ព្យាយាមធ្វើឱ្យអន្តរាយដល់ការគ្រប់គ្រង របស់ជប៉ុន លើប្រជុំកោះសេនកាគូនៅសមុទ្រចិនខាងកើត និងទីតាំងយោធា ដែលខ្លួនបានសាងសង់នៅក្នុងតំបន់ ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ។
តំបន់នៃកិច្ចសហប្រតិបត្តិការ បន្ថែមទៀតរវាងណាតូ និងដៃគូអាស៊ី – ប៉ាស៊ីហ្វិក ដែលមានជាយូរមកហើយ មិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែអគ្គលេខាធិការណាតូលោក Jens Stoltenberg បានប្រាប់សន្និសីទកាសែតថា ការផ្លាស់ប្តូរនេះ គឺអំពី “វិធីដើម្បីឆ្លើយតប ទៅនឹងប្រទេសចិន ដែលមានការអះអាងកាន់តែរឹងមាំឡើង” ៕
ដោយ ឈូក បូរ៉ា