ព័ត៌មានអន្តរជាតិ

នៅពេលដ្រូន​ ក្លាយជាផ្នែកធំមួយ នៃសង្គ្រាម សម័យទំនើប កម្លាំងប្រយុទ្ធកំពុង បង្កើតវិធីច្នៃប្រឌិត របស់អាមេរិក

អាមេរិក ៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក កំពុងបង្ហាញឧបករណ៍ ស្ទ្រីមផ្លាស្ទិច ពណ៌ផ្កាឈូក ដែលមើលទៅ ដូចជាខ្សែពួល ដើម្បីទម្លាក់យន្តហោះ គ្មានមនុស្សបើក នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

យោធាសហរដ្ឋអាមេរិកថ្មីៗនេះ បានបង្ហាញពីការស្ទាក់ ចាប់យន្តហោះដ្រូន ដែលបាញ់ពណ៌ផ្កាឈូក គឺឧបករណ៍ស្ទ្រីម ដូចជាស៊ីល្លីម នៅយានដែលគ្មានមនុស្ស បើកប្រៀបដូចដាក់ស្ករកៅស៊ូ ហើយនាំវាទៅផែនដី ។ យោងតាមទីភ្នាក់ងារស្រាវជ្រាវ គម្រោងស្រាវជ្រាវជាន់ខ្ពស់ការពារជាតិ (DARPA) ហើយនឹងត្រូវបានប្រើប្រាស់ នៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅថា គោលដៅគឺបង្កើតបច្ចេកវិទ្យា ប្រឆាំងនឹងយន្ដហោះដ្រូន មិនបង្កការខូចខាតច្រើន ដូចជាគ្រឿងផ្ទុះ ។

DARPA បានចាប់ផ្តើម អភិវឌ្ឍប្រព័ន្ធ ស្ទាក់ចាប់ត្រូវបានគេស្គាល់ថា ជាប្រព័ន្ធប្រឆាំង អាកាសគ្មាន មនុស្សបើក (C-UAS) កាលពី ៤ ឆ្នាំមុន ដើម្បីជាមធ្យោបាយបញ្ឈប់ យន្ដហោះគ្មានមនុស្សបើកបរខ្នាតតូច ដោយខ្លួនឯង ដោយមិនមានការខូចខាត វត្ថុបញ្ចាំសំខាន់ៗ បណ្តាលមកពីការបាញ់កាំភ្លើង ឬគ្រឿងផ្ទុះ ។

នៅក្នុងវីដេអូដែលបានបង្ហោះក្នុង សប្តាហ៍នេះ DARPA បានបង្ហាញ C-UAS នៅមូលដ្ឋានទ័ពអាកាស Eglin នៅខាងក្រៅទីក្រុង Valparaiso រដ្ឋ Florida។ ទោះបីជាវីដេអូនៃការបង្ហាញនេះ បង្ហាញពីសកម្មភាព ពីចម្ងាយក៏ដោយ ក៏គេនៅតែអាចមើលឃើញ យន្តហោះដ្រូនព័ទ្ធជុំវិញ នៅក្នុងពពកពណ៌ផ្កាឈូក មុនពេលធ្លាក់ដល់ដី ។

វាមិនច្បាស់ទេថា តើឧបករណ៍ស្ទ្រីបត្រូវបានបង្កើតឡើង ដោយរបៀបណាប៉ុន្តែ DARPA បានបង្ហាញថា ឧបករណ៍ស្ទាក់ចាប់មានតម្លៃថោក និងអាចប្រើឡើងវិញបាន ហើយអាចត្រូវបានដាក់ឲ្យដំណើរ ការ ដើម្បីដោះស្រាយការគំរាម កំហែងជាច្រើន ។
ឧបករណ៍ចាប់យន្តហោះគ្មាន មនុស្សបើកធម្មតា ត្រូវបានបំពាក់ដោយ គ្រឿង ផ្ទុះប៉ុន្តែ C-UAS អាចត្រូវបានប្រើដើម្បី ការពារក្បួនយោធា ដែលធ្វើដំណើរឆ្លងកាត់តំបន់ ដែលមានប្រជាជនតិច និងមានហានិភ័យតិច ៕ដោយ៖លី ភីលីព

Most Popular

To Top