បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាយន្តហោះយោធា របស់ចិនប្រមាណជា២៨គ្រឿងត្រូវបានគេដឹងថាបានហោះហើរ នៅលើដែនដីនៃ
កោះតៃវ៉ាន់កាលពីថ្ងៃអង្គារម្សិលមិញនេះ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិនៃកោះតៃវ៉ាន់ហើយបានបញ្ជាក់ទៀត ថាវាគឺជាព្រឹត្តិការណ៍ដែលមានចំនួនយន្តហោះយោធា ចិនច្រើន
បំផុតមិនធ្លាប់មានឡើយ គិតចាប់តាំងតែពីប្រទេសចិនចាប់ផ្តើមរំខានមកលើកោះនេះជាយូរមក ហើយនោះ។ 
ហេតុការណ៍នេះត្រូវបានគេមើល ឃើញថាកើតឡើងនៅពេលដែលមេដឹកនាំរបស់អង្គការណាតូ បានធ្វើឡើងកាលពីថ្ងៃចន្ទដែលក្នុងគោលបំណងដើម្បីប្រឆាំងទៅនឹង
សកម្មភាពរបស់ចិននៅក្នុងតំបន់។ 
យោងតាមការបញ្ជាក់បន្ថែម របស់តៃវ៉ាន់បានឲ្យដឹងថាយន្តហោះរបស់ចិនទាំងនោះរួមមានទាំងយន្តហោះ J-16 ប្រហែលជា១៤គ្រឿងយន្តហោះ J-11 ចំនួន៦គ្រៀង
និងយន្តហោះទំលាក់គ្រាប់បែក H-6 ចំនួន៤គ្រឿងព្រមទាំងយន្តហោះប្រតិកម្មនិងយន្តហោះ ប្រឆាំងនាវាមុជទឹកផង៕ ប្រែសម្រួល៖ស៊ុនលី 


 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						