ប្រទេសចិន បានបាញ់ បង្ហោះយាន Shenzhou-12 បានដោយជោគជ័យ ដែលជាបេសកកម្មនាំមនុស្ស ទៅកាន់ទីអវកាស ថ្មីមួយនិងដើម្បីអភិវឌ្ឍន៍ កម្មវិធីផ្នែក អវកាសរបស់ខ្លួន ដើម្បីប្រជែងជាមួយ សហរដ្ឋអាមេរិក។
យោងតាមការ ផ្សាយផ្ទាល់ របស់ទូរទស្សន៍រដ្ឋ CCTV បានឱ្យដឹងថា យាន Shenzhou-12 ត្រូវបានគេបាញ់បង្ហោះចេញ ពីមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប Jiuquan ដែលមានទីតាំង នៅភាគពាយព្យ ប្រទេសចិន។
យាន អវកាស របស់ចិន មួយនេះ បានដឹកអវកាសយានិក បុរស ៣ នាក់ ដោយបានហោះឆ្លងកាត់ បរិយាកាសផែនដី ដើម្បីទៅកាន់ទីតាំងស្ថានីយ៍ អវកាស ថ្មីមួយ ។ គេព្យាករណ៍ថា យាន Shezhou-12 នឹងដឹកអវកាសយានិក ទាំង៣នាក់ ត្រលប់មកកាន់ផែនដីវិញ នៅរយៈពេលប្រហែល ៩០ថ្ងៃទៀត៕ sabay