ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បើកសមយុទ្ធយោធា ទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹង ភេវរកម្ម

បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះ ភ្នាក់ងារសារព័ត៌មា នក្នុងស្រុកបានចេញផ្សាយថាអង្គភាពប្រឆាំង អំពើភេវរកម្មរបស់អ៊ុយក្រែន ឬហៅកាត់ថា SBU បានបើកដំណើរការសមយុទ្ធយោធា ដ៏ធំមួយរបស់ខ្លួននៅក្នុងតំបន់ Nikolaev ភាគខាងត្បូងនៃប្រទេស។

ប្រភពដដែលបានឲ្យដឹងទៀតថាគោលបំណងសំខាន់ នៃការរៀបចំសមយុទ្ធយោធានេះធ្វើឡើង ដើម្បីអាចពង្រឹងកម្រិតនៃការប្រយុទ្ធដើម្បីប្រឈមមុខនិងប្រឆាំងទៅនឹងសកម្មភាព ភេវរកម្មទាំងឡាយនៅក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ផងដែរ។

អង្គភាពសំខាន់ៗ ដែលបានចូលរួមនៅក្នុងសមយុទ្ធនេះមានដូចជា កងកម្លាំងយោធារបស់អ៊ុយក្រែន កងកម្លាំងប៉ូលីសកងកម្លាំងឃ្លាំមើលសន្តិសុខនិងសន្តិសុខកងកម្លាំងបម្រើឲ្យការងារ ព្រំដែនភ្នាក់ងារស៊ើបការណ៍ពិសេស ក៏ដូចជាអង្គភាពនិងអជ្ញាធរមានសមត្ថកិច្ចជាច្រើន ទៀតផងដែរ។

គួរឲ្យដឹងដែរថាកាលពីដើមឆ្នាំ២០២១កន្លងទៅនេះ SBU ក៏បានធ្វើសមយុទ្ធយោធាដ៏ធំៗ ជាច្រើនមកហើយក្នុងការប្រឆាំង ទៅនឹងភេវរកម្មដូចគ្នានេះនៅតាមតំបន់នានានៅក្នុងប្រទេសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top