បរទេស ៖ នៅថ្ងៃសុក្រនេះមេដឹកនាំនៃប្រទេស កូរ៉េខាងជើង លោក គីម ជុងអ៊ុនបាននិយាយថា ប្រទេសរបស់លោក គឺបានត្រៀម ខ្លួនរួចរាល់ទាំងទៅលើកិច្ចការងារ ពិភាក្សាគ្នាព្រមទាំងការប្រឈមមុខគ្នា ផងជាមួយនឹង សហរដ្ឋអាមេរិក។
ទូរទស្សន៍ BBC ដែលបានចេញផ្សាយនូវព័ត៌មាននេះ បានសរសេរទៀតថា កន្លងមកកូរ៉េខាងជើង ត្រូវបានគេមើលឃើញថា បានបដិសេធមិនព្រម ទទួលយកការ ប្រឹងប្រែង របស់រដ្ឋាភិបាល លោកប្រធានាធិបតី Joe Biden ឡើយក្នុងការកសាងទំនាក់ទំនងការទូតជាមួយគ្នា។
គួរបញ្ជាក់ដែរថា ការប្រកាសលើកនេះត្រូវបានគេមើលឃើញថា គឺជាលើកដំបូងហើយដែលមេដឹកនាំកូរ៉េខាងជើង បានធ្វើឡើង ដោយផ្តោតសំខាន
និងដោយផ្ទាល់ទៅលើរដ្ឋាភិបាលថ្មី របស់អាមេរិកក្រោមការដឹកនាំ របស់លោក Biden ៕
ប្រែសម្រួល៖ស៊ុនលី