ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារ កើតឡើងច្រើនទីតំាង នៅសហរដ្ឋអាមេរិក បណ្តាលឲ្យស្លាប់ និងរបួសជាង១០នាក់

ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ថា មនុស្សម្នាក់បានស្លាប់ និង១២នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍បាញ់ ប្រហារគ្នា មួយដែលបានកើតឡើងនៅ ទីតំាងច្រើនកន្លែង នៅក្នុងតំបន់ក្រុងមេត្រូប៉ូលីតែន Phoenix នៅរដ្ឋ Arizona សហរដ្ឋអាមេរិក កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ហើយជនសង្ស័យត្រូវ បានចាប់ខ្លួនដោយប៉ូលិស ។

នាយកដ្ឋានប៉ូលិស Peoria ដែលដឹកនាំការស៊ើបអង្កេត ទៅលើអំពើបាញ់ប្រហារ ដែលបានកើតឡើង នៅឯទីតាំងចំនួន០៨តាមទីក្រុង West Valley នៅក្នុងតំបន់ក្រុងមេត្រូប៉ូលីតែន Phoenix និងបានកើតឡើង ចុងក្រោយលើសពី១ម៉ោងកន្លះ ។

០៤នាក់ក្នុងចំណោម១៣នាក់ ដែលជាជនរងគ្រោះបានរង របួសធ្ងន់ធ្ងរ នៅក្នុងឧប្បត្តិហេតុ ដែលបានត្រូវចំនួន០១ គ្រាប់ និងជនរងគ្រោះ០៩នាក់ ផ្សេងទៀតបានរងរបួស ប៉ុន្តែមិនត្រូវ ចំកន្លែងសំខាន់នោះទេ ។ អ្នកនាំពាក្យមកពីនាយកដ្ឋាន ប៉ូលិសនៅ Peoria បានលើកឡើងដូច្នេះ ។

គាត់បាននិយាយថា ជនសង្ស័យ ត្រូវបានរកឃើញ ក្នុងអំឡុងពេលភ្លើង ស្តុបនៅក្នុងទីក្រុង Surprise ដែលជាកន្លែងដែលជនសង្ស័យ បានសារភាព ចំពោះមុខប៉ូលិស ដែលមិនមានឧប្បត្តិហេតុ ។

ប៉ូលិសបានធ្វើការស៊ើបអង្កេត ទៅលើករណីបាញ់ប្រហារនេះ ដើម្បីចង់ដឹងអំពីគោលបំណង របស់ជនសង្ស័យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top