ឥណ្ឌា ៖ មហាសមុទ្រអាត្លង់ទិក អាចចំណាយពេល រហូតដល់ទៅ ២,៨០០ ឆ្នាំដើម្បីធ្វើដំណើរជុំវិញភពផែនដី បន្ទាប់ពីការសិក្សាមួយ បានរកឃើញថា ការធ្វើដំណើរទៅកាន់មហាសមុទ្រ ពិភពលោកមុន ពេលត្រឡប់មកផ្ទះវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ស្ទើរតែពាក់កណ្តាល នៃ វាចំណាយពេល ១.០០០ ឆ្នាំនៅមហាសមុទ្រ ប៉ាស៊ីហ្វិក ក្នុងដំណើរ៣សហស្សវត្សរ៍ ដែលរួមបញ្ចូលដំណើរ ទស្សនកិច្ច ទៅកាន់មហាសមុទ្រឥណ្ឌា និងខាងត្បូង ។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា មួយភាគបី នៃទឹកមហាសមុទ្រអាត្លង់ទិច ចំណាយ ពេលប្រហែល ៣០០ ឆ្នាំ ដើម្បីត្រឡប់មកផ្ទះវិញ ខណៈ២០ ភាគរយចំណាយពេល ៧០០ ឆ្នាំ ធ្វើដំណើរទៅកាន់ជម្រៅកាន់តែជ្រៅ និងធ្វើផ្លូវ វាងចូលសមុទ្រ Weddell នៅជិតអង់តាក់ទិក ។
យោងតាមទិន្នន័យ ដែលបានប្រមូលអស់រយៈពេល ជាង ២៥ ឆ្នាំថា អ្នកទាំង២ បានធ្វើដំណើរទៅអាងទឹកមហាសមុទ្រ ភាគច្រើននៅលើពិភពលោក។ វាត្រូវបានវិភាគ ដោយអ្នកសិក្សាផ្នែកមហាសមុទ្រ នៅសាកលវិទ្យាល័យ California San Diego ចង់ប៉ាន់ស្មានរយៈពេលទឹក ត្រូវធ្វើដំណើរជុំវិញ អាងមហាសមុទ្រពិភពលោក ។
ពួកគេបាននិយាយថា ការស្រាវជ្រាវនេះគឺជាការស្រាវជ្រាវដំបូងបង្អស់ ដែលដើរតាមគន្លងទឹក ដែលគាំទ្រដោយទិន្នន័យ ពិភពពិតមួយចំនួនធំ ខណៈប្រើការធ្វើត្រាប់ តាមកុំព្យួទ័រ ដែលគេស្គាល់ថា ការប៉ាន់ប្រមាណចរន្ត និងអាកាសធាតុ នៃមហាសមុទ្រ (ECCO) ។ គំរូមហាសមុទ្ររួមបញ្ចូល ទិន្នន័យច្រើនជាងមួយពាន់លានពីប្រភព ដែលរាប់បញ្ចូលទាំងផ្កាយរណប និងរ៉ូបូតអណ្តែត ។
បន្ទាប់មកវាបញ្ចូលទិន្នន័យនេះ ទៅក្នុងការពិសោធជាសកល នៃមហាសមុទ្រក្នុងវិធីស្រដៀងគ្នាទៅនឹងការព្យាករណ៍ អាកាសធាតុ ។ លោក Mete Uz មកពីផ្នែកវិទ្យាសាស្ត្រមហាសមុទ្រ នៃមូលនិធិវិទ្យាសាស្ត្រជាតិ បាននិយាយ ថា ការគិតអំពីក្បាលដី ដែលមាននៅជុំវិញអាងទឹក គឺជាមធ្យោបាយដ៏ល្អ សម្រាប់យើងក្នុងការគិត អំពីចលនាមហាសមុទ្រ ដ៏ស្មុគស្មាញ ៕ ដោយ៖លី ភីលីព