រដ្ឋផ្លរីដា ៖ ក្រុមអ្នកស្រាវជ្រាវ នៅភាគខាងជើង រដ្ឋផ្លរីដាជឿថា ពួកគេបានរកឃើញ អដ្ឋិធាតុ នៃការតាំងទីលំនៅ របស់ជនជាតិដើមអាមេរិក ដែលបានបាត់បង់ជាយូរ មកហើយ តាមរាយការណ៍ចុងក្រោយ នៅសតវត្សរ៍ទី ១៦ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ទីក្រុង Sarabay ត្រូវបានលើកឡើងដោយទាំងអាណានិគមបារាំង និង អេស៉្បាញនៅទសវត្សឆ្នាំ ១៥៦០ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជាទីក្រុងបាត់បង់ រហូតមកដល់បច្ចុប្បន្ន។ ការជីកចុងក្រោយខាងត្បូង នៃកោះ Big Talbot នៅឆ្នេរសមុទ្រ Jacksonville អ្នកបុរាណវិទូបានរកឃើញ ទាំងគ្រឿងស្មូន ជនជាតិដើម និងអេស្ប៉ាញ ព្រមទាំងវត្ថុបុរាណផ្សេងទៀត មានអាយុកាល នៅចុងសតវត្សរ៍ទី ១៦ ឬដើមសតវត្សរ៍ទី ១៧ ត្រូវគ្នានឹងភ័ស្តុតាង តុក្កតារបស់ប្រជាជន Mocama នៅតំបន់នោះ ។
ពួកគេសង្ឃឹមថា នឹងបញ្ជាក់ពីការ រកឃើញទីក្រុង Sarabay ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយរកឃើញភស្តុតាង នៃផ្ទះ និងស្ថាបត្យកម្មសាធារណៈ ។ យោងតាមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យខាងជើង នៃរដ្ឋផ្លរីដាថា រចនាបថ និងបរិមាណគ្រឿងស្មូនដើម ដែលរកឃើញ នៅលើកោះនេះគឺស្របនឹងវប្បធម៌ Mocama ។
ក្រុមដឹកនាំដោយនាយកមន្ទីរ ពិសោធន៍បុរាណវិទ្យា របស់ UNF លោក Keith Ashley ក៏បានរកឃើញគ្រឿង ស្មូនអេស្ប៉ាញជាង ៥០ បំណែកដែលត្រូវនឹង ការជួបរបស់ពួកអាណានិគម ជាមួយកុលសម្ព័ន្ធ ក៏ដូចជាឆ្អឹងថ្ម សម្បកវត្ថុបុរាណ និងបំណែកពោតដុត ។ គ្មានការសង្ស័យទេ ដែលយើងមានសហគមន៍ Mocama នៅសតវត្សរ៍ទី ១៦ ហើយនេះមិនមែនគ្រាន់តែជាតំបន់ជំរុំតូចមួយចំនួនទេ នេះគឺជាការតាំងទីលំនៅ ដ៏ធំជាសហគមន៍ធំមួយ ។
ជនជាតិ Mocama ដែលរស់នៅ តាមបណ្តោយឆ្នេរ ភាគខាងជើង នៃរដ្ឋផ្លរីដា និងភាគពាយព្យ នៃរដ្ឋចចជៀ ស្ថិតក្នុងចំណោម ប្រជាជនជនជាតិ ដើមភាគតិចដំបូង បានជួបប្រទះ ដោយជនជាតិអឺរ៉ុប នៅពេលពួកគេបានមកដល់នៅឆ្នាំ ១៥៦២ ជិតកន្លះសតវត្សរ៍មុន ការបង្កើតអាណានិគម Jamestown ៕ដោយ៖លី ភីលីព