ព័ត៌មានអន្តរជាតិ

ផ្កាយរណប ផលិតចេញ ពីឈី WOOD ទីភ្នាក់ងារអវកាស អ៊ឺរ៉ុប ដាក់ឲ្យដំណើរ ការនៅចុងឆ្នាំនេះ

អឺរ៉ុប ៖ ទីភ្នាក់ងារអវកាសអឺរ៉ុបកំពុងជួយបាញ់ បង្ហោះផ្កាយរណបការ៉េ ទំហំ ៤ អ៊ីញ (ត្រូវបានគេស្គាល់ថា ជាCubeSat ) ធ្វើពីក្តារក្រាល ត្រូវបានស្រោប ពីលើដើម្បីសាកល្បង ពីរបៀប ដែលវាអាចរស់រាន បាន និងមានតម្លៃទាបនៅក្នុងស្ថានភាព ដ៏លំបាកនៃលំហ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ផ្កាយរណបត្រូវបានគេស្គាល់ ថា WISA Woodsat ជាផ្កាយរណបទម្ងន់ ២,២ ផោន ដែលត្រូវបានរចនាឡើង ដោយអវកាសយានិកអាក់ទិក នឹងទៅអវកាស នៅលើរ៉ុក្កែត Rocket Lab electronics មុនដំណាច់ ឆ្នាំ ២០២១ ។ វានឹងត្រូវបានត្រួតពិនិត្យ ហើយមានកាមេរ៉ា២របស់វា ចំណែកមួយក្នុងចំណោម នោះមានដៃ Selfie ដើម្បីមើលពីរបៀប ដែលវាទាក់ទង នឹងបរិយាកាសអវកាស ។

បន្ថែមលើកាមេរ៉ាទាំង២លោក Woodsat នឹងមានឧបករណ៍ចាប់សញ្ញា សម្ពាធដើម្បីជួយត្រួតពិនិត្យ សម្ពាធនៅក្នុង ប្រហោង របស់វា ថែមទំាងដំណើរការពិសោធន៍ ដើម្បីសាកល្បងខ្សែព្រីន 3D នៅលើអវកាស ហើយនឹងត្រូវបានបំពាក់ ដោយកោសិកា ថាមពលពន្លឺព្រះអាទិត្យតូចៗចំនួន ៩ ។ ESA បានពន្យល់ថា Woodsat នឹងមានបន្ទុកវិទ្យុស្ម័គ្រចិត្ត ដែលអនុញ្ញាតឲ្យអ្នកស្ម័គ្រចិត្តបញ្ជូន សញ្ញាវិទ្យុ និងរូបភាពនៅជុំវិញពិភពលោក។
លោក Riccardo Rampini ប្រធានផ្នែករូបវិទ្យា និងរូបវិទ្យាគីមី ESA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វា គឺជាកាលវិភាគដ៏តឹងរឹង ប៉ុន្តែយើងបានស្វាគមន៍ ចំពោះឱកាសដើម្បីចូលរួមចំណែក ក្នុងបន្ទុករបស់ Woodsat ជាថ្នូរនឹងការជួយវាយតម្លៃភាព សមស្របសម្រាប់ការហោះហើរ ។

លោក Woodsat ត្រូវបានបង្កើតឡើង ដោយលោក Jari Makinen ដែលជាសហស្ថាបនិក របស់ក្រុមអវកាស យានិកអាក់ទិក ដែលបានបង្កើតគំនិតដើម្បីហោះហើរ ផ្កាយរណប ឈើមួយនៅលើទឹកដី Stratosphere ក្នុងឆ្នាំ ២០១៧ ៕ដោយ៖លី ភីលីព

Most Popular

To Top