បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុប ដែលហៅកាត់ថា EU នឹងដាក់ទណ្ឌកម្មថ្មី ប្រឆាំងទៅនឹងបុគ្គល ចំនួន៧៨នាក់ ព្រមទាំងក្រុមហ៊ុន ៨របស់ប្រទេស បេឡារូស។
ក្នុងនោះបុគ្គលចំនួន៧នាក់ និងក្រុមហ៊ុនមួយ ដែលរងការដាក់ទណ្ឌកម្ម ដោយផ្ទាល់ពាក់ព័ន្ធទៅ នឹងកិច្ចខំប្រឹងប្រែងនិងបង្ខំ ឲ្យជើងហោះហើររបស់ Ryanair មួយធ្វើការចុះចតជាបន្ទាន់ តាមរយៈការចេញ បញ្ជាដោយរដ្ឋាភិបាល នៃប្រទេសបេឡារូស ដើម្បីចាប់ខ្លួនអ្នកកាសែតម្នាក់។
ក្រៅពីនោះសហភាព អ៊ឺរ៉ុប ក៏បានប្រកាសដែរថា ក៏កំពុងរៀបចំកិច្ចការងារ ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង ទៅនឹងប្រទេសបេឡារូសបន្ថែមទៀតផង នាពេលខាងមុខ ។
គួររំលឹកដែរថា ជើងហោះហើររបស់ Ryannair មួយត្រូវ បានបង្ខំ ឲ្យចុះចតមកទីក្រុង Minsk កាលពីថ្ងៃទី២៣ ខែឧសភា ក្នុងពេលដែលយន្តហោះនេះ កំពុងតែធ្វើដំណើរពីទីក្រុង Athens ទៅកាន់ ទីក្រុង Vilnius ៕
ប្រែសម្រួល៖ស៊ុនលី