ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរ បានឲ្យដឹងថា ពលរដ្ឋចំនួន០៣នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃចន្ទ នៅក្នុងអំពើបាញ់ប្រហារមួយ ដែលបានកើតឡើងនៅក្នុងក្រុង Arvada រដ្ឋ Colorado សហរដ្ឋអាមេរិក ។
នាយកដ្ឋានប៉ូលិសប្រចាំនៅ Arvada បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា នៅល្ងាចនោះមានអំពើបាញ់ប្រហារមួយដែលបានកើតឡើងនៅក្នុងក្រុង Olde Town Arvada ។ នាយកដ្ឋានបានបរិយាយ ថា វា “ស្ថានភាពសកម្ម” និង “ទស្សនីយភាពធំធេងណាស់” ។
ទូរទស្សន៍ KUSA-TV និងទូរទស្សន៍ NBC បានរាយការណ៍ដែលបានដកស្រង់សម្តីចេញពីនាយកដ្ឋានប៉ូលិសក្រុង Arvada ថា មន្ត្រីប៉ូលិសមួយរូបត្រូវបានសម្លាប់ នៅក្នុងទីលាននៅជិតបណ្ណាល័យ Arvada Library និងអត្តសញ្ញាណរបស់គាត់នឹងត្រូវបានប្រកាស បន្ទាប់ពីក្រុមគ្រួសារ ត្រូវបានកត់សម្គាល់ ។
ប៉ូលិសបាននិយាយថា ជនសង្ស័យ ត្រូវបានសម្លាប់ដោយប៉ូលិស ហើយនឹងត្រូវបានបញ្ជាក់អត្តសញ្ញាណដោយការិយាល័យវិភាគសាកសព ។ បុរសម្នាក់ទៀត ដែលគេជឿជាក់ថា ជាប៉ូលិស ត្រូវបានបាញ់ដោយខ្មាន់កាំភ្លើង និងបានស្លាប់ បន្ទាប់ពីរូបគាត់ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ទូរទស្សន៍ខាងលើបានផ្សព្វផ្សាយដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា