បរទេស៖អតីតប្រធានាធិបតីអាហ្គានីស្ថានលោក Hamid Karzai នៅសប្តាហ៍នេះបានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដែលត្រៀមនឹងចាកចេញពីប្រទេស របស់លោកនោះនឹងអាចបង្កទៅជា បញ្ហានិងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរជាមិនខានសម្រាប់ សន្តិភាពក្នុងប្រទេសប៉ុន្តែ ក៏បញ្ជាក់ដែរថាវានឹងក្លាយទៅជារឿងដ៏ល្អប្រសើរបំផុត មកឲ្យអាហ្គានីស្ថាន ទៅវិញនោះទេ។

ការសម្រេចចិត្តដកទ័ពចេញក្រោយវត្តមាន នៅទីនេះអស់រយៈពេលជិត២ទសវត្ស បានធ្វើឲ្យលោក Karzai និយាយថាប្រទេសរបស់លោកនឹងរស់នៅក្នុងភាពល្អប្រសើរជាងនេះនៅពេលដែល គ្មានវត្តមានរបស់យោធាបរទេសពីព្រោះថា២០ឆ្នាំមកហើយ ដែលពួកគេមកទីនេះដើម្បីប្រយុទ្ធភេវរកម្ម និងស្តារស្ថេរភាពតែមិនមានលទ្ធផលអ្វីឡើយបែរជាបានត្រឹមភាពបរាជ័យ ហើយពេលនេះ ភេវរកម្មគឺកាន់តែខ្លាំង ក្លាដល់ចំណុចខ្ពស់បំផុត មិនធ្លាប់មានទៀតផង។
លោកបន្តថា អាហ្គានីស្ថានគឺដល់ពេលហើយដើម្បីស្វែងរកឱកាស ក្នុងការការពារខ្លួនឯងនិងថែរក្សាជីវិត របស់ពួកយើងដោយខ្លួនឯងខណៈដែល កិច្ចព្រមព្រៀង សន្តិភាពជាមួយនឹងក្រុងតាលីបង់នៅ តែបន្តធ្វើឡើងនៅលើយក្តី៕

ប្រែសម្រួល៖ស៊ុនលី
