បរទេស៖សហភាពអឺរ៉ុប បានធ្វើការដាក់ ទណ្ឌកម្មជុំទី៣មួយ ផ្តោតគោលដៅ លើមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មរបស់រដ្ឋ នៅថ្ងៃចន្ទសប្ដាហ៍នេះ ជុំវិញរដ្ឋប្រហារកាលពីខែកុម្ភៈ របស់របបយោធាមីយ៉ានម៉ា និងការធ្វើប្រតិបត្តិការបង្ក្រាបដោយ បង្ហូរឈាមជាបន្តបន្ទាប់ លើក្រុ្មមអ្នកតវ៉ា។
សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានប្រាប់ឈ្មោះមនុស្ស៨នាក់ ដែលរួមមានទាំងរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីនិងអគ្គមេធាវីផង សម្រាប់ការដាក់ទណ្ឌកម្ម ដែលបង្កកភ្លាមៗនូវទ្រព្យសម្បត្តិរបស់ពួកគេ និងហាមឃាត់ អ្នកផ្សេងមិនឲ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយនឹងពួកគេ។
ចំណែកក្រុមហ៊ុន Myanma Gems Enterprise ក្រុមហ៊ុន Myanma Timber Enterprise និងក្រុមហ៊ុនសាជីវកម្ម Forest Products Joint Venture Corporation Limited ក៏ត្រូវបានរងទណ្ឌកម្មផងដែរ ទំាងសម្រាប់ការ ជាកម្មសិទ្ធិរដ្ឋ និងទាំងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធមីយ៉ានម៉ា និងសម្រាប់ការចូលរួមចំពោះប្រាក់ចំណូល របស់ពួកយោធា។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការអតីតយុទ្ធជនសង្គ្រាមមីយ៉ានម៉ា ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានផ្តល់ការគាំទ្រដល់អតីតសមាជិកទីក្រុង តាតម៉ាដាវនោះ ក៏ត្រូវបានរងទណ្ឌកម្មផងដែរ៕ប្រែសម្រួល៖ប៉ាង កុង