បរទេស ៖ មន្ទីរបង់តាហ្គោន នៅសប្តាហ៍នេះ បានលើកឡើងថា អាមេរិកនឹងអាចបន្ថយល្បឿន នៃការកាត់បន្ថយចំនួនទ័ព របស់ខ្លួនចេញពីក្នុងប្រទេស អាហ្គានីស្ថាន ដោយសារ តែមួយរយៈចុងក្រោយបំផុត នេះទីតាំងប្រយុទ្ធជាច្រើន ដែលត្រូវបានយកជ័យជំនះ និងគ្រប់គ្រងដោយក្រុងតាលីបង់។
កងកម្លាំង យោធា របស់អាហ្គានីស្ថាន ត្រូវបានបាត់បង់ទីតាំងឈរជើង នៅច្រើនកន្លែង ក្នុងតំបន់ជាច្រើន ក្នុងប្រទេសគិតចាប់តាំង តែពីខែឧសភាមក ខណៈដែលយោធា អាមេរិក ធ្លាប់បានប្តេជ្ញាចិត្ត ហើយថានឹងចាកចេញពីប្រទេសទាំងអស់ ឲ្យបានត្រឹមថ្ងៃទី១១ខែកញ្ញា។
តាមរយៈដំណើរការ ដកទ័ព នៅពេលបច្ចុប្បន្ននេះ គេអាចជឿជាក់ថា ចំនួនទ័ពបរទេសនិងអាមេរិក នឹងអាចដកអស់តែម្តងនៅមុន កាលកំណត់ត្រឹមខែកក្កដា នេះប៉ុណ្ណោះ ប៉ុន្តែប៉ុន្មាន សប្តាហ៍ចុងក្រោយនេះយោធា អាហ្កានីស្ថាន មិនអាចក្តោបក្តាប់ទីតាំងជាច្រើន ហើយបានបាត់បង់វាទៅឲ្យ ក្រុមតាលីបងផងដែរ ។
របាយការណ៍ ជាច្រើនបានអះអាងថា អំពើហិង្សារវាងកងកម្លាំង អាហ្កានីស្ថាននិងតាលីបង់ មានការកើនឡើងខ្លាំង ដល់កម្រិតខ្ពស់មួយមិនធ្លាប់មាន ក្រោយការប្រកាស ចាកចេញ របស់អាមេរិករក្រោយពេល មានវត្តមាននៅក្នុងសង្គ្រាម ជាក្រុមភេវរកម្មអស់រយៈ ពេល២០ឆ្នាំមកហើយ៕
ប្រែសម្រួល៖ស៊ុនលី