អាល្លឺម៉ង់ ៖ ស្បែកជើងមួយដែលបានបាត់នៅក្នុងភក់អស់រយៈពេល ២,០០០ ឆ្នាំ ត្រូវបានរកឃើញដោយ អ្នកបុរាណវិទូ ដែលជឿថា វាអាចនឹងរអិលជើង របស់ម្ចាស់នៅពេលពួកគេ បានបោះជំហានចូល ក្នុងភក់ស្អិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ស្បែកជើងនេះ ត្រូវបានគេរកឃើញនៅតំបន់ អូទ្រីសជា ផ្លូវឈើមួយមានអាយុកាល ជាង២សហស្សវត្សរ៍។ ផ្លូវនេះគ្រាន់តែជាការ ប្រមូលផ្តុំនៃក្តារឈើ ដែលបានតំរៀបពីដំបូងនៅលើដីខ្សាច់ដើម្បីឲ្យមនុស្សឆ្លងកាត់ ដោយសុវត្ថិភាព ។
សំណល់នៃរទេះរុញបាក់បែក ក៏ត្រូវបានទាញចេញពីភក់ អ្នកស្រាវជ្រាវ និយាយថា អាចដោះស្រាយ ពីរបៀប ដែលម្ចាស់ស្បែកជើង បានបាត់បង់ស្បែកជើង កាលពីប៉ុន្មានឆ្នាំមុន។ ក្រុមហ៊ុន denkmal3D នៃ Vechta ប្រទេសអាល្លឺម៉ង់ បាននិយាយ នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ដែកកង់នៃរទេះឈើ ប្រហែលជាត្រូវបាន ទាញដោយគោ និងក្របីបានបាក់ជា២ ហើយរទេះ នោះមានគ្រោះថ្នាក់នៅលើផ្លូវរដិបរដុប ។
ពេលកំពុងធ្វើបែបនេះ ឬព្យាយាមរកគ្រឿង បន្លាស់រថយន្តម្ចាស់ស្បែក ជើងបានដួល ឬដើរក្បែរផ្លូវហើយ ស្បែកជើងក៏ជាប់ ក្នុងភក់ស្អិត ។ អ្នកស្រាវជ្រាវបានចូលរួម ក្នុងការជីករុករកជឿថា លក្ខខណ្ឌអាស៊ីត ដែលស្បែកជើងត្រូវបានគេរកឃើញ អនុញ្ញាតឲ្យមានការអភិរក្ស វត្ថុធាតុដើម និងរាងកាយមនុស្ស ។
រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងវប្បធម៍ Lower Saxony លោក BjörnThümler បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាកសពដែលត្រូវបាន គេស្គាល់ច្រើនជាងគេបំផុត ប៉ុន្តែក៏មានរូបចម្លាក់ធ្វើពីឈើផ្លូវឈើវែង និងសំណល់ផ្សេងៗទៀត នៃជីវិតនៅពេលនោះ គឺជាផ្នែកមួយរបស់វា ៕ដោយ៖លី ភីលីព