ប្រទេសថៃ បានឃើញនូវកំណត់ត្រា នៃចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ៥១នាក់ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ដែលធ្វើឱ្យចំនួន អ្នកស្លាប់សរុបមានដល់ទៅ ១ ៧៧៤នាក់ ។
ទន្ទឹមនឹងនេះដែរ ករណីឆ្លងថ្មីមានចំនួន ៣១៧៤នាក់ ដែលត្រូវបានរកឃើញនៅក្នុងថ្ងៃនោះ ដែលធ្វើឱ្យចំនួន សរុបនៅក្នុងប្រទេស កើនឡើងដល់ ២២៨ ៥៣៩នាក់។ ចាប់តាំងពីមានរលកផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះបានចាប់ផ្តើមកាលពីដើម ខែមេសាមក ប្រទេសថៃ មានអ្នកឆ្លងចំនួន ១៩៩ ៦៧៦នាក់ និង ១ ៦៥០នាក់បានស្លាប់ ។
អាជ្ញាធរសុខាភិបាល បាននិយាយថា ទន្ទឹមនឹងនេះដែរ គ្រែដែលត្រូវបានរៀបចំសម្រាប់ អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ក្នុងទីក្រុងបាងកក ឥឡូវនេះត្រូវបានប្រើប្រាស់ពេញ អស់ហើយដោយអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ខណៈដែលគ្រែចំនួន ២០ ត្រូវបានបម្រុងទុកសម្រាប់អ្នកជំងឺ ដែលត្រូវសង្រ្គោះបន្ទាន់ ៕