ព័ត៌មានអន្តរជាតិ

ភពផែនដី របស់យើង មានសកម្មភាព ចង្វាក់បេះដូង នៃសកម្មភាពភូគព្ភ សាស្ដ្ររៀង រាល់ ២៧.៥ លានឆ្នាំ

ញូវយ៉ក ៖ ការសិក្សាថ្មីមួយបានបង្ហាញថា ព្រឹត្តិការណ៍ដ៏មហន្តរាយ នៅលើផែនដីមិនមែនកើតឡើង ដោយចៃដន្យនោះទេ ប៉ុន្តែត្រូវបានកំណត់ ដោយចលនាជីវសាស្រ្ត នៃសកម្មភាពភូមិសាស្ត្រ ដែលកើតឡើងរៀងរាល់ ២៧,៥ លានឆ្នាំ នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ បានធ្វើការវិភាគលើព្រឹត្តិការណ៍ ភូគព្ភសាស្ត្រសំខាន់ៗ ចំនួន ២៦០ លានឆ្នាំរួម ទាំងការផុតពូជការផ្ទុះ និងការឡើងចុះ នៃកម្រិត ទឹកសមុទ្រ ។ ក្រុមការងារមកពី សាកលវិទ្យាល័យ ញូវយ៉ក បានរកឃើញថាព្រឹត្តិការណ៍ បានកើតឡើងនៅក្នុងចង្កោម ដែលកើតឡើងដដែលៗ ដោយមានចម្ងាយ ប្រហែល ២៧.៥ លានឆ្នាំ ។

ជីពចរទាំងនេះអាច ជាលទ្ធផលនៃវដ្ត នៃសកម្មភាព ដែលមិនទាន់បានកំណត់ នៅផ្នែកខាងក្នុងផែនដី ដូចជាតេចតូនិក ទោះបីជាវដ្តប្រហាក់ប្រហែលគ្នា នៅក្នុងគន្លងផែនដី នៃលំហក៏អាចដើរតួជា ផ្នែកមួយបានដែរ ។ ជីពចរនៃសកម្មភាព ភូគព្ភសាស្ដ្រ ដ៏ធំថ្មីបំផុតគឺមានអាយុកាល ប្រមាណ ៧ លានឆ្នាំមុន ដែលបង្ហាញថា សកម្មភាពបន្ទាប់ គឺច្រើនជាង ២០ លានឆ្នាំខាងមុខ ៕ដោយ៖លី ភីលីព

Most Popular

To Top