ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋាន ទាំងអស់ នៅអាមេរិក នឹងទទួលបានប្រាក់ ជំនួយ ៨ពាន់លានដុល្លារ

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ CNA នៅថ្ងៃពុធនេះ បានឲ្យដឹងថា អាកាសយានដ្ឋានទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក នឹងអាចទទួលបាន ការចែករំលែក ជាមួយនឹងប្រាក់ មូលនិធីប្រមាណ ៨ពាន់លានដុល្លារ ពីសំណាក់រដ្ឋាភិបាល អាមេរិក ដើម្បីក្នុងគោលបំណង ងើបឡើងវិញ ពីបញ្ហាវិបត្តិកូវីដ ។

នៅក្នុងទំហំនោះ លុយចំនួនធំ នឹងត្រូវប្រគល់ ទៅឲ្យអាកាសយានដ្ឋាន បែបពាណិជ្ជកម្មធំៗ ដោយលុយប្រមាណជា៦,៥ពាន់លានដុល្លារ នឹងត្រូវប្រគល់ទៅឲ្យ អាកាស យានដ្ឋាន ទាំងឡាយណា ដែលមានចំនួនភ្ញៀវធ្វើដំណើរច្រើន បូករួមជាមួយនឹងប្រាក់៨០០លានដុល្លារ ដើម្បីជួយដល់ថ្លៃជួល នៃសេវាកម្មនានា នៅក្នុងអាកាសយានដ្ឋាន ដូចជាម្ហូបអាហារនិងហាង លក់ទំនិញជាដើម។

គួរឲ្យដឹងដែរថា អាកាសយានដ្ឋាន ទាំងឡាយណា ដែលអាចទទួលបានកញ្ចប់ប្រាក់ជំនួយ និងគ្រប់លក្ខខណ្ឌលុះត្រាណា តែបុគ្គលិករបស់ខ្លួនយ៉ាងហោច ណាស់៩០ភាគរយ នៃចំនួនបុគ្គលិក ទាំងអស់ ដែលមាន កាលពីមុនបញ្ហាកូវីដ។

បច្ចុប្បន្នមាន អាកាសយានដ្ឋាន សរុបនៅទូទាំងប្រទេស មានចំនួនយ៉ាងហោចណាស់ ៥០០ដែលពួកគេរំពឹងទុកថា នឹងអាចខាតបង់ប្រាក់ប្រមាណ ទៅដល់៤០ ពាន់លានដុល្លារ គិតត្រឹមខែមិនាឆ្នាំក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top