ព័ត៌មានអន្តរជាតិ

យន្តហោះមច្បាំង F-35 អង់គ្លេស វាយប្រហារ ក្រុមរដ្ឋស្លាមជ្រុលនិយម ក្នុងបេសកកម្មប្រយុទ្ធ ជាលើកដំបូង ពីនាវាផ្ទុកយន្តហោះខ្លួន

បរទេស ៖ ក្រសួងការពារជាតិនៃប្រទេសអង់គ្លេស តាមសេចក្តី រាយការណ៍ យន្តហោះចម្បាំងបំបាំង កាយ នៃក្រុមវាយប្រហារ របស់នាវាផ្ទុក យន្តហោះអង់គ្លេស បានធ្វើបេសកកម្មវាយប្រហារ ក្រុមរដ្ឋឥស្លាមជ្រុលនិយម ជាលើកដំបូង ពីនាវាផ្ទុកយន្តហោះ HMS Queen Elizabeth ។

រដ្ឋាភិបាលអង់គ្លេស បាននិយាយថា យន្តហោះចម្បាំងបំបាំងកាយ F-35 មកពីកងយន្តហោះលេខ៦១៧របស់កងទ័ពអាកាស បានធ្វើបេសកកម្មនោះ ពីនាវាផ្ទុកយន្តហោះ HMS Queen Elizabeth ក្នុងដំណើរគាំទ្រដល់កិច្ចអន្តរាគមន៍យោធា ដែលកំពុងតែប្រព្រឹត្តទៅ របស់សហរដ្ឋអាមេរិក និងអង់គ្លេស ប្រឆាំងនឹងពួកក្រុមរដ្ឋឥស្លាម ជ្រុលនិយម ។

យោងតាសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មានយន្តហោះចម្បាំង F-35 របស់អង់គ្លេស និងអាមេរិក ចំនួន១៨គ្រឿង នៅលើនាវាផ្ទុកយន្តហោះ HMS Queen Elizabeth ដែលនេះជាចំនួន ដ៏ធំបំផុត មិនធ្លាប់មាន នៅលើសមុទ្រ ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង F-35 គឺជាយន្តហោះចម្បាំង ពហុតួនាទីជំនានថ្មី ដែលមានបំពាក់ដោយប្រព័ន្ធ ចាប់សញ្ញាដ៏ទំនើប ប្រព័ន្ធបេសកកម្ម និងបច្ចេកវិទ្យាបំបាំងកាយ ហើយបច្ចេកវិទ្យាបំបាំងកាយទាំងនេះ ជួយធ្វើឲ្យវាពិបាកសម្រាប់សត្រូវ ក្នុងការចាប់សញ្ញា របស់យន្តហោះនេះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top