ព័ត៌មានអន្តរជាតិ

ការសិក្សាថ្មី​ ៖ ​ការប្រែប្រួលអាកាស ធាតុមិនត្រូវស្តីបន្ទោស ចំពោះបក្សីផ្លាស់ ទីលំនៅរបស់អាមេរិក ខាងជើង ជាងមុនឡើយ

អាមេរិក ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា ការធ្វើចំណាក ស្រុកដំបូង ដែលបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុ មិនមែន ជាការស្តីបន្ទោស ចំពោះបក្សីដែលរួញតូច និងស្លាបរបស់វាវែង ជាងក្នុង រយៈពេល ៤០ ឆ្នាំកន្លងមកនេះឡើយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យមីឈី ហ្គែនបានវិភាគ សត្វបក្សី ធ្វើចំណាកស្រុកជាង ៧ ម៉ឺនក្បាល ត្រូវបានប្រមូលបន្ទាប់ ពីពួកគេបានបុកគ្នា នឹងអគារ តាំងពីទសវត្សឆ្នាំ ១៩៧០ ។ ក្រុមនេះបានបង្ហាញនៅឆ្នាំ ២០១៩ ថា មានការថយ ចុះគួរឲ្យកត់សម្គាល់ នៃស្ថិតិទំហំរាងកាយរបស់បក្សី ខណៈស្លាបរបស់វាវែងជាងនេះបន្តិច ។

ដើមឡើយពួកគេ បានគិតថា ការផ្លាស់ប្តូរ នេះ គឺជាការបន្សាំនៃការវិវត្ត ដើម្បីទប់ទល់នឹងការធ្វើចំណាកស្រុក និទាឃរដូវមុនដែលបណ្តាល មកពីការប្រែប្រួល អាកាសធាតុ ។ តែពេលនេះក្រុមការងារបង្ហើប ថា សត្វស្លាបកំពុងផ្លាស់ប្តូរទំហំ និងរាងដោយឯករាជ្យពីការផ្លាស់ប្តូរ ពេលវេលានៃការធ្វើចំណាក ស្រុក ។

ពួកគេនិយាយថា វិសាលភាព នៃការផ្លាស់ប្តូររូបវ័ន្តដែលជាបុព្វហេតុ នៃការផ្លាស់ប្តូរអាកាសធាតុ ត្រូវការការ ត្រួតពិនិត្យ យ៉ាងប្រុងប្រយ័ត្ន ។ អ្នកស្រាវជ្រាវការសិក្សា Marketa Zimova ជាអ្នកជំនាញខាងជីវវិទ្យាវិវត្ត នៅសាកលវិទ្យាល័យមីឈីហ្គែន បាននិយាយថា យើងដឹងថារូបវិទ្យាបក្សី មានឥទ្ធិពល យ៉ាងខ្លាំងទៅលើប្រសិទ្ធភាព និងល្បឿននៃការហោះហើរ ។

ដូច្នេះយើងមានការងឿងឆ្ងល់ថា តើសម្ពាធបរិស្ថានដើម្បីជំរុញការធ្វើចំណាកស្រុកនិទាឃរដូវនឹងនាំឲ្យមានជម្រើសធម្មជាតិសម្រាប់ស្លាបវែង។ យើងបានរកឃើញថា សត្វស្លាបកំពុងផ្លាស់ ប្តូរទំហំ និងរូបរាងដោយឯករាជ្យពីការផ្លាស់ប្តូរ ពេលវេលានៃការធ្វើចំណាកស្រុក របស់ពួកគេដែលជារឿងគួរឲ្យភ្ញាក់ផ្អើល ៕ដោយ៖លី ភីលីព

Most Popular

To Top