ព័ត៌មានអន្តរជាតិ

នាវាចម្បាំងរុស្ស៊ី បាញ់គ្រាប់ពិត ចំណែកយន្តហោះចម្បាំង បានទម្លាក់គ្រាប់បែក នៅក្បែរនាវាចម្បាំង HMS Defender របស់អង់គ្លេស

បរទេស៖ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ មិថុនា) រុស្ស៊ីបានបាញ់លើនាវាចម្បាំងដែលកំពុងចូលលុកលុយ ក្នុងការព្រមានដ៏តឹងតែងមួយ បន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រខ្មៅ ដែលនាវាពិឃាតអង់គ្លេស បានឆ្លងកាត់នៅក្បែរតំបន់គ្រីមៀ ក្នុងតំបន់ដែលរុស្ស៊ីអះអាង ថាជាដែនទឹករបស់ខ្លួន។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសរុស្ស៊ីបាននិយាយថានាវាចម្បាំងមួយរបស់ខ្លួនបានបាញ់ព្រមាន ហើយយន្ដហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែក នៅលើផ្លូវរបស់នាវាចម្បាំងអង់គ្លេស HMS Defender កាលពីថ្ងៃពុធ ដើម្បីដេញនាវានោះចេញពីតំបន់ក្បែរ Sevastopol ។

យ៉ាងណាក៏ដោយ អង់គ្លេសបានបដិសេធចំពោះព័ត៌មាននោះដោយទទូចថា កប៉ាល់របស់ខ្លួនមិនត្រូវបានបណ្តេញចេញទេ ហើយបាននិយាយថា នាវានោះកំពុងបើកនៅលើដែនទឹកអ៊ុយក្រែន។

ឧប្បត្តិហេតុនេះបានកត់សំគាល់ជាលើកដំបូង ចាប់តាំងពីសង្គ្រាមត្រជាក់ដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានទទួលស្គាល់ការប្រើប្រាស់គ្រាប់ពិត ដើម្បីរារាំងនាវាចម្បាំងរបស់ណាតូ ដោយបញ្ជាក់ពីការកើនឡើងនៃការគំរាមកំហែង នៃការប៉ះទង្គិចយោធានៅពេលភាពតានតឹងរវាងរុស្ស៊ីនិងលោកខាងលិច៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top