សហរដ្ឋអាមេរិក បាននិយាយថា សហគមន៍អន្តរជាតិ គួរតែមានការព្រួយបារម្ភ អំពីការលក់អាវុធ ឱ្យដល់របបយោធា នៅក្នុងប្រទេស មីយ៉ាន់ម៉ា ដោយមិនបាននិយាយ ចំឈ្មោះរបស់ក្រុមហ៊ុន ផ្គត់ផ្គង់ណាមួយឡើយ។
នៅពេលមីយ៉ាន់ម៉ា ប្រឈមនឹងភាពឯកោ កើនឡើងពីពិភពលោក បន្ទាប់ពីរដ្ឋប្រហារ យោធាថ្ងៃទី ១ ខែកុម្ភៈ និងការបង្ក្រាបជាបន្តបន្ទាប់ លើក្រុមអ្នកតវ៉ាប្រជាធិបតេយ្យ រុស្ស៊ីបានបំពេញចន្លោះ ប្រហោងដោយផ្តល់ការគាំទ្រ កាន់តែខ្លាំងតាមរយៈជំនួយយោធា ។


ការជួយគាំទ្រ របស់វិមានក្រឹមឡាំង នាពេលថ្មីៗនេះ ចំពោះរបបយោធា នៅក្នុងប្រទេសអាស៊ី អាគ្នេយ៍មួយនេះ គឺមានភាពផ្ទុយគ្នា នឹងការថ្កោលទោសរបស់លោកខាងលិច ។ រដ្ឋបាល លោក ចូ បៃឌិន បានសរសើរ ចំពោះការដាក់ទណ្ឌកម្មថ្មីៗ ពីចក្រភពអង់គ្លេស និងសហគមន៍អ៊ឺរ៉ុប ដែលសំដៅទៅរករបបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕
