ព័ត៌មានអន្តរជាតិ

អង់គ្លេស ងាកទៅចូលរួម ក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អន្ដរប៉ាស៊ីហ្វិក ក្រោយចាកចេញពីប្លុកអឺរ៉ុប

តូក្យូ ៖ ការចរចាបានចាប់ផ្តើម កាលពីថ្ងៃអង្គារម្សិលមិញនេះ សម្រាប់ចក្រភព អង់គ្លេស ដើម្បីចូលរួមក្នុង កតិកាសញ្ញាពាណិជ្ជកម្មសេរីភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ខណៈប្រទេសនេះ មានគោលបំណង ដើម្បីបង្កើនវត្តមាន សេដ្ឋកិច្ចរបស់ ខ្លួននៅក្នុងតំបន់ បន្ទាប់ពីការចាកចេញ ពីសហភាពអឺរ៉ុប ។

លោក Yasutoshi Nishimura រដ្ឋមន្រ្តីជប៉ុន ទទួលបន្ទុកការចរចារ TPP បានស្វាគមន៍ ចំពោះការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះសមាជិកភាព ក្នុងអំឡុងពេលកិច្ចប្រជុំ តាមអ៊ិនធឺណិតជាមួយ សមភាគីអង់គ្លេសលោក Liz Truss ។

លោក Nishimura បានប្រាប់លោក Truss ថា “ខ្ញុំបានត្រៀមខ្លួនចូលរួមយ៉ាង សកម្មជាមួយនីតិវិធីចុះឈ្មោះ ដោយចក្រភពអង់គ្លេស” ដើម្បីពង្រីកប្លុក ពាណិជ្ជកម្មសេរី ដែលទីក្រុងតូក្យូ កាន់តំណែងជាប្រធាន ប្តូរវេនសមាជិកភាព ១១ ប្រទេសនៅឆ្នាំនេះ ។

លោក Truss បានឲ្យនៅក្នុងបណ្តាញសង្គម Twitter បន្ទាប់ពីកិច្ច ប្រជុំថា សមាជិកភាព TPP នឹងជំរុញដល់សហរដ្ឋអាមេរិក ទៅកាន់ប្រទេស ដែលមានការរីកចម្រើនលឿនបំផុត បង្កើតឱកាសថ្មី សម្រាប់កសិករ អ្នកផលិត និងក្រុមហ៊ុនសេវាកម្ម របស់យើង និងគាំទ្រការងារ និងជំរុញកំណើន” ។

ការសម្រេចចិត្តចុងក្រោយថា តើត្រូវទទួលយកចក្រភពអង់គ្លេស ជាសមាជិកថ្មីត្រូវបានគេរំពឹងថា នឹងធ្វើនៅឆ្នាំក្រោយ ឬពេលក្រោយទៀត។

សមាជិក TPP ជាច្រើនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី ជាមួយចក្រភពអង់គ្លេស រួចហើយ ដោយមន្រ្តីបានឲ្យដឹងថា វាហាក់ដូចជាមិនមានឧបសគ្គធំ នៅក្នុងការចរចារចូលជា សមាជិកឡើយ ។

បើការដាក់បញ្ចូលចក្រភពអង់គ្លេស ប្រសិនបើបានមែននោះ នឹងជួយបង្កើន ចំណែកសេដ្ឋកិច្ចពិភពលោករបស់ TPP ដល់ទៅ ១៦ ភាគរយពី ១៣ ភាគរយនាពេលបច្ចុប្បន្ន ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top