ព័ត៌មានអន្តរជាតិ

Windows 11 ៖ Microsoft ដាក់បង្ហាញប្រព័ន្ធ ប្រតិបត្តិការជំនាន់ក្រោយ ឥតគិតថ្លៃ ជាមួយប៊ូតុង Start ថ្មីលក្ខណៈពិសេសរបស់ Mac និងកម្មវិធី Android នៅលើផ្ទៃតុ ជាលើកដំបូង

អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Microsoft បានបង្ហាញប្រព័ន្ធ ប្រតិបត្តិការWindows 11 ថ្មីរបស់ខ្លួន ដែលត្រូវបានរចនាឡើង ដើម្បីបង្កើតបរិយាកាសផ្ទាល់ខ្លួនសម្រាប់ ធ្វើការលេង និងតភ្ជាប់ទៅអ្នកដទៃ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

លោក Panos Panay ប្រធានផ្នែកផលិតផល បានមានប្រសាសន៍ថា យើងមិនត្រឹមតែដឹងថា កុំព្យូទ័រត្រូវមានមុខងារ និងអនុវត្តជាក់ស្តែង ប៉ុណ្ណានោះទេ ប៉ុន្តែវាក៏ត្រូវការភាពផ្ទាល់ខ្លួន និងអារម្មណ៍ផងដែរ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បាននិយាយថា ខ្លួនបានទទួលការលើក ទឹកចិត្តពីរបៀប ដែលមនុស្សភ្ជាប់ និងប្រើប្រាស់កុំព្យូទ័រក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លងដើម្បីធ្វើឲ្យ Windows មានលក្ខណៈផ្ទាល់ខ្លួន ។

ប្រព័ន្ធប្រតិបត្តិការ Windows 11 នឹងវាយលុកទីផ្សារឈានដល់ចុងឆ្នាំនេះហើយជាការ កែសម្រួល ដ៏សំខាន់ដំបូងបង្អស់ នៃប្រព័ន្ធប្រតិបត្តិការ Microsoft ចាប់តាំងពីឆ្នាំ ២០១៥ ។ វានឹងក្លាយជាការតំឡើងឥតគិតថ្លៃ សម្រាប់អ្នកប្រើប្រាស់ ដែលដំណើរការ Windows រហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ ។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ថា កម្មវិធី Android នឹងដំណើរការនៅក្នុងWindows ហើយអាចរកបាន តាមរយៈហាងកម្មវិធី Amazon នឹងអាចរកបានពីម៉ឺនុយ start ។

នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella មានប្រសាសន៍ថា ពិភពលោកត្រូវការប្រព័ន្ធ បើកទូលាយជាងមុន ដែលផ្តល់ឲ្យអ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍នូវសេរីភាព ក្នុងការធ្វើ ព្រមទំាំងបង្កើតអ្វី ដែលពួកគេចង់បាន៕ដោយ៖លី ភីលីព

Most Popular

To Top