ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងចិនប្តេជ្ញាចិត្ត ធ្វើការរួមគ្នា នៅលើមូលដ្ឋានព្រះច័ន្ទ និងស្ថានីយ៍អវកាស ខណៈមិនទាន់ត្រៀមរួចរាល់ នៃអវកាសយានិក រហូតដល់ឆ្នាំ២០៣៦

រុស្ស៊ី ៖ ប្រទេសរុស្ស៊ី និងចិនបង្ហាញផែនទីបង្ហាញផ្លូវ របស់ពួកគេ ដើម្បីសាងសង់មូលដ្ឋាន នៅលើភព ព្រះច័ន្ទ ដើម្បីប្រកួតប្រជែង នឹងយាន អវកាសភពព្រះច័ន្ទ របស់អង្គការណាសា ប៉ុន្តែត្រូវទទួលស្គាល់ថា ពួកគេនឹងមិនបាញ់បង្ហោះ អវកាសយានិកណា មួយឡើយ រហូតដល់យ៉ាងហោច ណាស់ឆ្នាំ ២០៣៦ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ស្ថានីយ៍នេះត្រូវបានគេស្គាល់ថា ជាស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទ អន្តរជាតិ (ILRS) វានឹងមានមូលដ្ឋាន និងស្ថានីយ៍ព្រះចន្ទ នៅលើគន្លងភពព្រះចន្ទ ដោយការស្ថាបនារំពឹងថា នឹងចាប់ផ្តើម នៅឆ្នាំ ២០២៦ ។ ប្រទេសទាំង២ បានស្នើសុំឲ្យទីភ្នាក់ងារ អន្តរជាតិដទៃ ទៀត ចូលរួមជាមួយពួកគេ នៅក្នុងគម្រោងនេះ នឹង រួមបញ្ចូលទាំងអ្នកបើក និងលោតមនុស្សយន្ត ដើម្បីជួយដល់ប្រជាជន នៅទីបំផុត ។

អង្គការណាសាកំពុងធ្វើការ ជាមួយទីភ្នាក់ងារ អវកាសអឺរ៉ុប (ESA) ក៏ដូចជា កាណាដា និងជប៉ុននៅលើផ្លូវភពព្រះច័ន្ទ នៅស្ថានីយ៍ អវកាស មាននាវិក ដែលត្រូវបានរចនាឡើង ដើម្បីដំណើរការនៅលើគន្លង ជុំវិញភពព្រះចន្ទ និងជួយអវកាសយានិក ឲ្យទៅដល់ផ្ទៃភពព្រះច័ន្ទ ចាប់ពីឆ្នាំ ២០២៤ ។
ស្របពេល ដែលប្រទេសរុស្ស៊ី និងចិនកំពុងធ្វើការជាមួយគ្នា នៅលើភពព្រះច័ន្ទ អ្នកទាំង២នឹងប្រកួតប្រជែងគ្នា នៅក្នុងគន្លងផែនដី ទាបដោយពួកគេ ទាំង២គ្រោងនឹងបង្កើតស្ថានីយ អវកាសផ្ទាល់ខ្លួន ដើម្បីប្រកួតប្រជែងនឹង ស្ថានីយអវកាសអន្តរជាតិ (ISS) ។

ទីភ្នាក់ងារអវកាស Roscomos របស់រុស្ស៊ី និងរដ្ឋបាលអវកាសជាតិ ចិន (CNSA) បានប្រកាសពីពេលវេលាកំណត់ សម្រាប់គម្រោង រួមគ្នាថ្មី នៅឯសន្និសីទអវកាស មួយនៅទីក្រុង St Petersburg ហើយកំពុងពិភាក្សា ជាមួយ ESA ស្តីពីកិច្ចសហការ ដែលអាចកើតមាន ។ ប្រទេសថៃ អារ៉ាប៊ីសាអ៊ូឌីតនិងអារ៉ាប់រួម ដែលទើបតែបាន ស៊ើបអង្កេត ទៅភពព្រះអង្គារ ក៏ត្រូវបានគេនិយាយថា កំពុងពិចារណាចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែង ភពព្រះច័ន្ទដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top