បរទេស ៖ យោងតាមការ ចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បានឈានទៅដល់ការសម្រេចចិត្ត ក្នុងការចាយ លុយមួយចំនួនធំ ក្នុងការបញ្ជាទិញយកយន្តហោះឃ្លាំ មើលបែបយោធា ចំនួន៥គ្រឿង ពីក្រុមហ៊ុន ផលិត របស់អាមេរិក Boeing ។
អាល្លឺម៉ង់ត្រូវបានគេមើលឃើញថា មានផែនការក្នុងការពង្រឹងនិងដាក់ជំនួសនូវយន្តហោះចាស់ៗ របស់ខ្លួនជាមួយនឹង យន្តហោះថ្មីប្រភេទ Boeing P-8Aដែលនឹងមាន តម្លៃសរុបរហូត ទៅដល់១,៤ពាន់លានអ៊ឺរ៉ូ ។ យន្តហោះប្រភេទ នេះ មានសមត្ថភាពអាច ធ្វើការហោះហើរ បានរយៈចំងាយ ឆ្ងាយនិងក៏អាចតាមប្រមាញ់ នាវាមុជទឹក បានទៀតផងដែរ ។
នេះមានន័យថាយន្តហោះប្រភេទ Lockheed P-3C Orion នឹងត្រូវដាក់ជំនួសមកវិញ ដោយយន្តហោះ Boeing P-8A នេះនៅពេលដែលការបញ្ជា ទិញរួចរាល់ទាំងដែលយន្តហោះ របស់ Boeing នេះនឹង អាចមាន អាយុកាល ប្រើប្រាស់ត្រឹមតែ១០ទៅ១៥ឆ្នាំ ប៉ុណ្ណោះ ខណៈដែលជាធម្មតា វាគួរតែមានអាយុ ដល់ទៅ៣០ឆ្នាំ ។
ប្រែសម្រួល៖ស៊ុនលី