ប៉ូលីស បាននិយាយថា អតីតទាហានម្នាក់ បានចូលទៅបាញ់កាំភ្លើង នៅក្នុងមន្ទីរពេទ្យមួយកន្លែង ដែលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ទី ២៤ ខែមិថុនា ឆ្នាំ២០២១ ដោយបានបាញ់សម្លាប់អ្នកជំងឺអាយុ ៥៤ ឆ្នាំម្នាក់ ។
ស្នងការប៉ូលីសប្រចាំតំបន់ លោក Amphol Buarabporn បានប្រាប់សារព័ត៌មានរ៉យទ័រ ថាជនសង្ស័យ អះអាងថា អ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យ នៅ Pathum Thani ជិតទីក្រុងបាងកក គឺជាអ្នកលេងគ្រឿងញៀន ហើយជនសង្ស័យស្អប់អ្នកញៀនថ្នាំ ។
ក្រោយមកជនសង្ស័យ ត្រូវបានប៉ូលិសចាប់ខ្លួន ។ រូបភាពនៅក្នុងមន្ទីរពេទ្យ ដែលជាកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញ ពីផ្ទៃកញ្ចក់បែកប្រេះស្រាំ នៅខាងមុខតំបន់ ដែលអ្នកជំងឺកំពុងសម្រាកព្យាបាល៕