ព័ត៌មានអន្តរជាតិ

ទីក្រុងស៊ីដនី បិទខ្ទប់កាន់តែច្រើន នៅពេល ដែលវីរុសបំលែងខ្លួនថ្មី Delta វាយលុកខ្លាំង

បរទេស ៖ ផ្លូវនានានៅកណ្តាលទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ស្ងាត់ជ្រងំ ថ្ងៃសៅរ៍នេះ ខណៈទីក្រុងធំបំផុតរបស់អូស្រ្តាលី បានចាប់ផ្តើមបិទទ្វារ រយៈពេលមួយសប្តាហ៍ ដើម្បីទប់ទល់នឹងការឆ្លងវីរុសកូរ៉ូណា ដែលបំលែងខ្លួនថ្មី Delta ដែលឆ្លងរាលដាលខ្លាំង ដោយអាជ្ញាធរព្រមានពីការរឹតត្បិត ដែលអាចកាន់តែខ្លាំងថែមទៀត ។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មានករណីឆ្លងវីរុសកូវីដ-19 ចំនួន ៨០ ករណី ត្រូវបានគេរាយការណ៍មកថា មានការកើនឡើងនៃការឆ្លង ដែលទាក់ទងទៅនឹងក្រុមអាកាស យានិកអន្តរជាតិ ដែលបានដឹកទៅ សណ្ឋាគារធ្វើចត្តាឡីស័ក ពីអាកាសយានដ្ឋាន ។

ការផ្ទុះ ឡើងនេះ គឺជាការភ្ញាក់ផ្អើលមួយសម្រាប់ទីក្រុងមួយ ដែលបានវិលត្រឡប់មករកភាពធម្មតាវិញ បន្ទាប់ពីប៉ុន្មានខែដោយមានករណី ក្នុងស្រុកតិចតួចបំផុត។

ភ្លាមៗ នៃការទប់ស្កាត់ គឺបានចូលជាធរមាននៅពាក់កណ្តាល អធ្រាត្រ ដែលប៉ះពាល់ដល់ប្រជាជន ប្រមាណមួយលាននាក់ នៅទូទាំងតំបន់ពាណិជ្ជកម្ម របស់ស៊ីដនី និងជាយក្រុងខាងកើត ដែលសំបូរបែប របស់អូស្រ្តាលី ។ ប៉ុន្តែបើតាមរដ្ឋមន្រ្តីសុខាភិបាលរដ្ឋ New South Wales លោក Brad Hazzard បាននិយាយថា ការរីករាលដាល នៃការផ្ទុះឡើងគឺហួសពីសង្កាត់ចំនួនបួន ដែលកំពុងត្រូវបានគេចាក់សោរ (បិទខ្ទប់) បានជំរុញឱ្យមានការព្រួយ បារម្ភកាន់តែខ្លាំងឡើង ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top