បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កងទ័ពរបស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមអាកាសជាច្រើន លើកទៅលើទីតាំង ឈរជើង របស់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រ ដោយអ៊ីរ៉ង់ ដែលកំពុងស្ថិតនៅក្នុងតំបន់ព្រំដែន រវាងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយមន្ទីរប៉ង់តាហ្គោន បានបញ្ជាក់ទៀតថា ការវាយប្រហារតាមអាកាស ដោយអាមេរិកបានសំដៅសំខាន់ ទៅលើទីតាំងឈរជើង និងជាទីកន្លែងស្តុក អាវុធចំនួន២កន្លែង នៅក្នុងប្រទេសស៊ីរី និងមួយកន្លែងទៀត នៅក្នុងប្រទេសអ៊ីរ៉ាក់។
សេតវិមាន អាមេរិក បានបន្តទៀតថា ពួកគេបានជ្រើសយកទីតាំងនេះ ដើម្បីវាយប្រហារដោយសារតែវា គឺជាទីកន្លែងដែលមានរៀបចំផែនការ វាយប្រហារមក លើមូលដ្ឋានទ័ព របស់អាមេរិក ជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលរួមមានទាំងការវាយប្រហារ ដោយរថយន្តគ្មានអ្នកបើកឬ UAV ផងដែរកាលពីពេលកន្លងមក ៕
ប្រែសម្រួល៖ស៊ុនលី