ព័ត៌មានអន្តរជាតិ

តារាវិទូរូប វិទ្យា ផ្តិតយកកាំរស្មីលឿន ជាង២០របស់ ISS នៅពេលវាឆ្លង កាត់ផ្កាយដ៏កាចសាហាវ របស់យើង ក្នុងរយៈពេល តែកន្លះវិនាទី

ព័រទុយហ្កាល់ ៖ តារាវិទូរូបវិទ្យាម្នាក់បានបញ្ចេញ នូវរូបភាពគួរឲ្យភ្ញាក់ផ្អើល នៃស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដែលឆ្លងកាត់ នៅពីមុខផ្ទៃ ដ៏កាចសាហាវ របស់ព្រះអាទិត្យ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

រូបភាពត្រូវផ្តិត បានដោយអ្នកថតរូបមានមូលដ្ឋាន នៅប្រទេសព័រទុយហ្កាល់ លោក Miguel Claro អាយុ ៤៣ ឆ្នាំបង្ហាញ ពីសមាសធាតុផ្សំ នៃផ្លូវស្ថានីយ៍អវកាស នៅពេលវាឆ្លងកាត់ឌីស របស់ព្រះអាទិត្យបង្កើត បានជាអ្វីដែលមើល ទៅដូចជាខ្សែក្រវ៉ាត់មាស ។
យានអវកាសត្រូវបានគេ ចាប់បានជាង ២០ ដងនៅពេលវាបានហោះរំលង ផ្កាយរបស់យើងត្រឹមតែ ០.៥៥ វិនាទី នៅចម្ងាយ៤៣៦,២៩ គីឡូម៉ែត្រ) ពីផែនដី និងក្នុងល្បឿន ១៦.៥០០ ម៉ាយ ក្នុងមួយម៉ោង (៧.៣៨ គីឡូម៉ែត្រ ក្នុងមួយវិនាទី) ។

លោក Claro បានផ្តិតយកដំណើរ ឆ្លងកាត់ដ៏អស្ចារ្យដោយប្រើកាមេរ៉ា ពិសេសបំពាក់ជាមួយតម្រងសូឡាអ៊ីដ្រូសែន អាល់ហ្វា ដែលបង្ហាញពីក្រូម៉ូសូម និងស្រទាប់នៅក្នុង បរិយាកាស ព្រះអាទិត្យ ។ លោកបានថត នៅថ្ងៃទី៦ ខែមិថុនានៅ Dark Sky Alqueva reserve នាRedondo ប្រទេសព័រទុយហ្កាល់ បាននិយាយថា លោកមានអារម្មណ៍ថា “ ពេញចិត្តជាខ្លាំង” ដែលបានចាប់យក ISS ឆ្លងកាត់តែកន្លែងត្រឹមត្រូវ ។

លោកបានបន្តថា ខ្ញុំបានស្វែងរកផ្លូវ របស់ ISS ដោយប្រើគេហទំព័រ Transit Finder ហើយបន្ទាប់មក ខ្ញុំចាប់ផ្តើមព្យាយាម ស្វែងរកវាលល្អមួយ ដែលខ្ញុំអាចដាក់ខ្លួនខ្ញុំនៅជិតផ្លូវ កណ្តាលនៃការឆ្លងកាត់ ។ ISS មានទទឹង ៣៥៧.៥ ហ្វីត និងមានប្រវែង ២៣៩,៤ ហ្វីតបានបញ្ចប់គន្លងទាំង មូលនៅជុំវិញផែនដី រៀងរាល់ ៩០ នាទីម្តង ។

លោកបន្ថែមថា ISS អាចមើលឃើញតែ ០.៥៥ វិនាទីប៉ុណ្ណោះដូច្នេះខ្ញុំបានតំឡើង កាមេរ៉ាវីដេអូលើភពផែនដី របស់ខ្ញុំដើម្បីចាប់យក អត្រាស៊ុមជាមធ្យម ៤៧ ហ្វ្រេម ក្នុងមួយវិនាទី ។ វាពិតជាអស្ចារ្យណាស់ ក្នុងការទទួលអារម្មណ៍ នៃការពេញចិត្ត និងសុភមង្គលខាងក្នុង នៅពេលដែលអ្នកប្រែក្លាយផែនការ របស់អ្នកទៅជា សកម្មភាពជោគជ័យ ៕ដោយ៖លី ភីលីព

Most Popular

To Top