ព័ត៌មានអន្តរជាតិ

ផើងធ្វើម្ហូប នៅមជ្ឈិមសម័យ ៖ ប្រជាជន Sicilians រស់នៅក្រោម ការគ្រប់គ្រងរបស់អ៊ីស្លាម កាលពីជាង ១០០០ ឆ្នាំ មុនស៊ីសាច់ជ្រូក ត្រូវបានហាម ឃាត់ក៏ដោយ

ក្រុងSicily ៖ ការសិក្សាថ្មីមួយបាន បង្ហាញថា ប្រជាជនSicilians នៅក្រោមការគ្រប់គ្រង របស់អ៊ីស្លាមប្រហែល ១.១២០ ឆ្នាំមុន ប៉ុន្តែមានជនជាតិ ដើមមួយចំនួន បានបរិភោគសាច់ជ្រូក ទោះបីជាវាត្រូវបានហាមឃាត់ ដោយច្បាប់សាសនា ក៏ដោយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវអន្តរជាតិមួយ ក្រុមបានធ្វើការវិភាគ លើសំណល់អាហារលើឆ្នាំង ១៣៤ នៃផើងធ្វើម្ហូបមជ្ឈិមសម័យ ដែលត្រូវបានប្រើនៅចន្លោះ សតវត្សរ៍ទី ៩ និង ១២ បង្ហាញពីក្ដា រលាយបុរាណរបស់ Sicilian ភាគច្រើនពឹងផ្អែកទៅលើកន្លែង ដែលមនុស្សរស់នៅ និងអាហារអ្វី ដែលអាចរកបាន នៅក្នុងស្រុក ។

បំណែកប្រមាណ ៨៣ បំណែកមកពីPalermo និង ៥១ ចេញមកពីកន្លែងនៅ Casale San Pietro មានទីតាំងនៅលើទីប្រជុំជនខាងក្រៅទីប្រជុំជន Castronovo di Sicilia នៅកណ្តាលក្រុងSicily ក្នុងខេត្ដ Palermo ។ អ្នករស់នៅក្នុង ទីក្រុង Palermo ជាមជ្ឈមណ្ឌល នៃពិភពអ៊ីស្លាមបុរាណ បានបរិភោគអាហារ ដែលឆ្លុះបញ្ចាំងពីការដណ្តើម យកជ័យជម្នះរបស់អ៊ិស្លាម ដូចជាសាច់គោ សាច់ត្រី និងបន្លែជាច្រើនប្រភេទ ។

ទន្ទឹមនឹងនេះអ្នករស់នៅខាងក្រៅ ទីក្រុងបានបរិភោគ មិនត្រឹមតែសាច់ជ្រូក ដែលហាមឃាត់នោះទេ ប៉ុន្តែថែមទាំងផលិតផល ទឹកដោះគោ និងទំពាំងបាយជូរទៀតផង ។ អ្នកស្រាវជ្រាវ លោក Jasmine Lundy មកពីសាកលវិទ្យាល័យYork និងសហការីបានចែករម្លែក ក្នុងសេចក្តីថ្លែង ការណ៍មួយថា ការវិភាគអំពីសំណល់ ត្រូវបានរក្សាទុកក្នុងផើងផ្កា ជាលើកដំបូង បានបង្ហាញពីការយល់ដឹង ដ៏សំខាន់សម្រាប់ម្ហូបអ៊ីស្លាម នៅយុគសម័យកណ្តាល ។

យើងបាន រកឃើញ ផលិតផលចម្រុះជាច្រើន ដែលត្រូវបានកែច្នៃនៅក្នុងហាង ធ្វើម្ហូប ក៏ដូចជាភាពខុសគ្នា នៃតំបន់ក្នុងការប្រើប្រាស់ សេរ៉ាមិចដូចជាសម្រាប់ ការកែច្នៃ ផលិតផលទឹកដោះគោ និងផ្លែទំពាំងបាយជូរជាដើម ៕ដោយ៖លី ភីលីព

Most Popular

To Top