ព័ត៌មានអន្តរជាតិ

អាងហែលទឹក ជ្រៅបំផុត របស់ពិភពលោក ចាប់ផ្តើមសាងសង់ នៅ Cornwall ក្នុងតម្លៃ ១៥០ លានផោន

Cornwall ៖ អាងហែលទឹកជ្រៅបំផុតនៅលើពិភពលោក មានជម្រៅ៥០ម៉ែត្រ ចុះក្រោមកំពុងត្រូវ បានសាងសង់នៅ Cornwall ក្នុងតម្លៃ ១៥០ លានផោន ហើយវាអាចត្រូវ បានប្រើដើម្បីបណ្តុះបណ្តាល អវកាសយានិកការ ថតឈុតក្រោមទឹក ឬសាកល្បងមនុស្សយន្ត នៅក្រោមដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អាងហែលទឹកនេះ មានឈ្មោះថា Blue Abyss សាងសង់ដោយក្រុមហ៊ុន អង់គ្លេស ដែលមានឈ្មោះដូចគ្នា នឹងមានជម្រៅ៥០ ម៉ែត្រចុះក្រោមប្រហែល ពាក់កណ្តាល នៃអគារ Elizabeth Tower នៅ Westminster ។ វានឹងផ្ទុកទឹកបានច្រើនជាង ៤២.០០០ ម៉ែត្រ គូបស្មើនឹងអាងហែលទឹក ទំហំអូឡាំពិក ១៧ ឬតែ ១៦៨ លានពែង ដែលធ្វើឲ្យវាក្លាយជាអាងហែលទឹក ក្នុងផ្ទះធំជាងគេ និងជ្រៅបំផុត នៅលើពិភពលោក ។

ប៉ុន្តែវានឹងមិនបើកជាសាធារណៈសម្រាប់ការហែលទឹកនោះទេ វានឹងក្លាយជាមជ្ឈមណ្ឌល ស្រាវជ្រាវការធ្វើតេស្តិ៍ និងបណ្តុះបណ្តាល សម្រាប់បម្រើដល់ វិស័យថាមពល នៅការពារសមុទ្រ និងអវកាស ។ អាងហែលទឹកមិនទាន់ត្រូវបានសាងសង់នៅឡើយទេ ប៉ុន្តែទីតាំងមួយត្រូវបានជ្រើសរើស ដែលនៅជាប់នឹង អាកាសយានដ្ឋាន Cornwall Newquay ។

យោងតាម Blue Abyss បានឲ្យដឹងថា ការស្ថាបនានឹង ចាប់ផ្តើមនៅពេលដែលការអនុញ្ញាតិ ផែនការឆ្លងកាត់ហើយគ្រោង នឹងបញ្ចប់បន្ទាប់ពី ១៨ ខែនៅត្រី មាសទី ២ ឆ្នាំ ២០២៣ ។ អាងនេះត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន ១៦០ ដោយចំណាយប្រាក់ សាងសង់ចំនួន ៥០ លានផោន ចូលទៅក្នុង Cornwall កំឡុងពេលសាងសង់ និង បង្កើតប្រាក់ចំណូល ៨ លានផោនក្នុងមួយឆ្នាំ សម្រាប់សេដ្ឋកិច្ច ក្នុងតំបន់ ។

គម្រោងនេះមានការគាំទ្រ ពីអវកាសយានិកជនជាតិ អង់គ្លេស ដ៏ល្បីល្បាញលោក Tim Peake បានក្លាយជាអវកាស យានិក ផ្លូវការដំបូងគេរបស់អង់គ្លេស កាលពីខែធ្នូឆ្នាំ ២០១៥ នៅពេលដែលលោកបាន ចំណាយពេល ៦ ខែនៅលើយន្ដហោះស្ថានីយ៍ អវកាសអន្តរជាតិ (ISS) ។
លោក Peake បាននិយាយថា ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួម នៅក្នុងក្រុម Blue Abyss ហើយខ្ញុំពិតជារីករាយ បានឃើញគម្រោងនេះ បោះជំហានទៅមុខ យ៉ាងសំខាន់ ជាមួយនឹងសេចក្តីប្រកាសថ្ងៃនេះ ។ Cornwall គឺជាផ្ទះ ដ៏ល្អឥតខ្ចោះ សម្រាប់ Blue Abyss ជាតំបន់មួយមាន សក្តានុពលដ៏ធំធេងសម្រាប់ លំហអាកាសអវកាស និងមហិច្ឆតា ថាមពលកកើតឡើងវិញ ៕ដោយ៖លី ភីលីព

Most Popular

To Top