ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ មិនព្រមផ្តល់ វិដេអូ និងរូបភាព ពីកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន កាលពីខែមុនឡើយ

បរទេស ៖ យោងតាមអ្នកនាំពាក្យរបស់រដ្ឋសភាជាតិ នៃប្រទេសថៃ កាលពីថ្ងៃអាទិត្យម្សិល មិញ បាននិយាយអ៊ីរ៉ង់នឹងមិនប្រគល់ ឲ្យនូវទិន្នន័យទាំងរូបភាព និងវិដេអូនៃសកម្មភាព កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនកាល ពីខែមុនទៅឲ្យទីភ្នាក់ងារ អាតូមិកអន្តរជាតិ IAEA ឡើយ។

អ៊ីរ៉ង់បានបញ្ជាក់ បែបនេះថា មិនមានអ្វីដែលត្រូវបានបន្ត នោះឡើយ ដូចនេះ មានន័យថា នឹងមិនមានទិន្នន័យ ណាមួយដែលចាំបាច់ ផ្តល់ទៅឲ្យ IAEA នោះទេហើយវានឹងស្ថិត ទៅជាកម្មសិទ្ធ របស់អជ្ញាធរអ៊ីរ៉ង់តែមួយគត់ ។

គួរឲ្យដឹងដែរថា IAEA និងប្រទេសអ៊ីរ៉ង់ បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា ជាបណ្តោះអាសន្ន កាលពីខែកុម្ភៈ ដើម្បីអនុញ្ញាតិឲ្យ IAEA អាចបំពាក់កាម៉េរា នៅក្នុងតំបន់អភិវឌ្ឍកម្ម នុយក្លេអ៊ែរអ៊ីរ៉ង់ ។

ប៉ុន្តែកាម៉េរាទាំងនោះ នឹងស្ថិតក្រោមការគ្រប់គ្រង ដោយអជ្ញាធរ អ៊ីរ៉ង់ ហើយកាលកំណត់ របស់វា គឺនឹងធ្វើឡើងក្នុង រយៈពេល៣ខែ និងបានបញ្ចប់ទៅកាលពីថ្ងៃទី២៤ ខែឧសភារួច ទៅហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top