អាមេរិក ៖ ជិត ៣ ឆ្នាំបន្ទាប់ពីអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ភពព្រះអង្គារនៅតែមានបឹង ដែលពោរពេញទៅ ដោយទឹករាវនោះ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា អាចមានទឹកច្រើន ជាងការគិត ពីមុនទៅទៀត រួមទាំងបឹងរាប់សិបម៉ែត្រ តិចជាងមួយម៉ាយ ក្រោមផ្ទៃ នៃភពក្រហម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា បានវិភាគទិន្នន័យពីគន្លង ផ្កាយរណប Mars Express របស់ទីភ្នាក់ងារអវកាសអឺរ៉ុប និងបានឃើញការឆ្លុះបញ្ចាំង រ៉ាដារាប់សិបនៅជុំវិញប៉ូលខាងត្បូង ដែលស្រដៀងនឹងការ រកឃើញដែលបាន ធ្វើឡើងក្នុងឆ្នាំ ២០១៨ ។ សញ្ញារ៉ាដាត្រូវបានគេរកឃើញ នៅតំបន់មួយនៃភពព្រះអង្គារ ដែលគេស្គាល់ថា ជាចំណុចស្រទាប់ប៉ូលខាងត្បូងជាជម្រកទឹកទឹកកកស្ងួត និងធូលីបានរស់នៅទីនោះ អស់រាប់លានឆ្នាំមកហើយ ។
ទោះបីជាយ៉ាងណាក៏ ដោយការរកឃើញជាច្រើន នៅតំបន់ដែលទំនងជាត្រជាក់ពេក ដើម្បីឲ្យទឹកនៅតែមានរាវ ទោះបីជាមានសារធាតុរ៉ែ ប្រៃដែលត្រូវបានគេស្គាល់ថា តំបន់កកក៏ដោយ ការពិតនេះ កំពុងតែធ្វើឲ្យក្រុមអ្នកស្រាវជ្រាវ បាត់បង់ស្មារតី ។ សហអ្នកសិក្សា និងអ្នកស៊ើបអង្កេត របស់ទីភ្នាក់ងារ NASA JPL លោក Jeffrey Plaut បាននិយាយ នៅក្នុង សេចក្តីថ្លែង ការណ៍មួយថា យើងមិនច្បាស់ថា តើសញ្ញាទាំងនេះជាទឹករាវ ឬអត់នោះទេ ប៉ុន្តែវាហាក់ដូចជា រីករាលដាល ខ្លាំង ជាងអ្វីដែលបានរកឃើញ នៅលើក្រដាសដើម” ។ ទាំងទឹករាវធម្មតា នៅខាងក្រោមប៉ូលខាងត្បូង រឺក៏សញ្ញាទាំងនេះបង្ហាញពីអ្វីផ្សេងទៀត ៕ដោយ៖លី ភីលីព