ព័ត៌មានអន្តរជាតិ

របាយការណ៍ លេចធ្លាយរបស់UN ព្រមានយ៉ាងខ្លាំង៖ឆ្នាំ ២០៥០ ការប្រែប្រួលអាកាសធាតុនឹង ធ្វើឲ្យមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកទទួលរង នូវភាពអត់ឃ្លាន គ្រោះរាំងស្ងួត និងកម្តៅខ្លាំង

UN ៖របាយការណ៍បែកធ្លាយមួយ របស់អង្គការសហប្រជាជាតិ (UN) បានធ្វើការព្រមានយ៉ាងខ្លាំង អំពីការប្រែប្រួលអាកាសធាតុអាក្រក់បំផុត មិនទាន់មកដល់ទេជាមួយនឹងគ្រោះរាំងស្ងួត ភាពអត់ឃ្លាននិងកម្តៅខ្លាំងដែលត្រូវបាន អូសបន្លាយអស់រយៈពេល ៣០ ឆ្នាំខាងមុខនេះបើយោង តាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

របាយការណ៍ពីគណៈកម្មាធិអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (IPCC) ត្រូវបានគេគ្រោងនឹងចេញផ្សាយនៅឆ្នាំក្រោយ ប៉ុន្តែរបាយការណ៍នេះត្រូវបានទទួលដោយទីភ្នាក់ងារបារាំង (AFP) ។ សេចក្តីព្រាងនោះចែងថា ការអូសបន្លាយពេលយូរសូម្បីតែលើសពី១,៥ អង្សាសេ អាចបង្កើតផលធ្ងន់ធ្ងរជាយូរមកហើយ រាប់សតវត្សរ៍ហើយក្នុងករណីខ្លះផលវិបាក មិនអាចត្រឡប់វិញបាន ។

យោងតាមរបាយការណ៍នេះបានបង្ហាញថា ផលវិបាកទាំងនេះនឹងត្រូវបង្ហាញខ្លួននៅឆ្នាំ ២០៥០ ហើយទំនងជានឹងបណ្តាលឲ្យមនុស្ស ១៣០ លាននាក់នៅទូទាំងពិភពលោក ប្រឈមមុខនឹងភាពអត់ឃ្លានរ៉ាំរ៉ៃ ៣៥០ លាននាក់កំពុងស្ថិតក្នុងភាពរាំងស្ងួត និងបណ្តាលឲ្យមនុស្ស ៤២០ លាននាក់បន្ថែមទៀតប្រឈមនឹងអាកាសធាតុក្តៅខ្លាំង។

របាយការណ៍បន្តថា អ្វីដែលអាក្រក់បំផុតមិនទាន់មកដល់ប៉ះពាល់ដល់ជីវិតកូនៗ និងចៅៗរបស់យើងច្រើនជាងជីវិតរបស់យើងទៅទៀត។ ការផ្លាស់ប្តូរអាកាសធាតុនឹងផ្លាស់ប្តូរ មូលដ្ឋានគ្រឹះនៃជីវិត នៅលើផែនដីក្នុងប៉ុន្មាន ទស្សវត្សខាងមុខនេះ ទោះបីជាមនុស្សអាចទប់ស្កាត់ការបំភាយ ឧស្ម័នផ្ទះកញ្ចក់ដែលធ្វើឲ្យក្តៅដល់ ភពផែនដីក៏ដោយ៕ដោយ៖លី ភីលីព

Most Popular

To Top