ព័ត៌មានអន្តរជាតិ

ការសិក្សាស្រាវជ្រាវ ៖ ការទទួលទានអាហារ សម្រន់ជាតិស្ករ ពេលអ្នកក្រោកឡើងពិត ជាអាចជួយដុត បំផ្លាញជាតិខ្លាញ់

អាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវ នៅបូស្តុនបានធ្វើការសិក្សាថា យើងទាំងអស់គ្នា មានការចង់ ទទួលទាន សូកូឡាម្តងហើយម្តងទៀត ប៉ុន្តែមិនមែនជាធម្មតាទេ នៅពេលយើងភ្ញាក់ពីគេងដំបូង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ទោះយ៉ាងណាការសិក្សាថ្មីមួយ បានអះអាងថា ការទទួល ទានអាហារ សម្រន់ដែលមានជាតិ ស្ករសម្រាប់ អាហារពេលព្រឹកពិត ជាអាចមានអត្ថប្រយោជន៍ ដែលមិនបានរំពឹង ទុកដោយជួយ ឲ្យរាងកាយ របស់អ្នកដុតបំផ្លាញ ជាតិខ្លាញ់ ។ ក្រុមអ្នកស្រាវជ្រាវនៅបូស្តុន និង រដ្ឋម៉ាសាឈូសេត បានផ្តល់សូកូឡា ទឹកដោះគោ ១០០ ក្រាម ដល់ស្ត្រី១៩នាក់ ក្រោយអស់រដូវ ក្នុងរយៈពេលមួយម៉ោង បន្ទាប់ពីភ្ញាក់ពីគេង និងមួយម៉ោង មុនពេលចូលគេង ។
នោះគឺស្មើនឹង Mars bars (៥៨ ក្រាម) ដែលមានទំហំស្តង់ដារ ២ ទោះបីជាអ្នកស្រាវជ្រាវ បានប្រើសូកូឡាទឹកដោះគោស្តង់ដារ មានផ្ទុកកាកាវ ១៨,១ ក្រាមក៏ដោយ ។ ពិតជាអស្ចារ្យ ក្រុមស្រាវជ្រាវបានរកឃើញថា ការទទួលទានសូកូឡា ទឹក ដោះគោ ទាំងពេលព្រឹក និងពេលយប់មិននាំឲ្យឡើង ទម្ងន់នោះទេ ព្រោះវាដើរតួជាអ្នកទប់ស្កាត់ ចំណង់អាហារ ។

ជាការពិតការទទួលទានសូកូឡាទឹកដោះគោ ក្នុងកំឡុងពេលព្រឹកត្រូវបានបង្ហាញថា ជួយដុតបំផ្លាញជាតិខ្លាញ់ និងកាត់បន្ថយកម្រិត ជាតិស្ករក្នុងឈាម។ នេះអាចបណ្តាល មកពីសារធាតុគីមី ដែលមានប្រយោជន៍ហៅថា flavanols ត្រូវបានរកឃើញនៅក្នុងកាកាវ ដែលបង្កើនអុកស៊ីតកម្មខ្លាញ់ ។

អ្នកស្រាវជ្រាវបាននិយាយថា ទោះជាយ៉ាងណា ក៏ដោយការស្រាវជ្រាវត្រូវ បានកំណត់ចំពោះស្ត្រី ក្រោយអស់រដូវ ដូច្នេះការស្រាវជ្រាវ បន្ថែមគួរតែត្រូវបានអនុវត្ត ជាមួយបុរស និងស្ត្រីវ័យក្មេងដើម្បីបញ្ជាក់ ពីលទ្ធផលទាំងនេះ ៕ ដោយ៖លី ភីលីព

Most Popular

To Top