អាក់ក្រា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស ចំនួន៧នាក់បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ ដែលបានកើតឡើង នៅផ្នែកខ្លះនៃភាគខាងត្បូង ប្រទេសហ្គាណា ។ មន្ត្រីមួយរូបបាន និយាយកាលពីថ្ងៃចន្ទ ។
លោក Atakora Manu រដ្ឋបាល នៃអង្គការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ប្រចាំតំបន់ Ashanti បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៧នាក់ បន្ទាប់ពីសាកសព៣នាក់ទៀត ត្រូវបានរកឃើញនៅក្នុងក្រុង Kumasi ។
មន្ត្រីរូបនេះបានលើកឡើងថា អ្នកស្លាប់ជាច្រើនទៀតអាចនៅបន្តប្រតិបត្តិការ រុករកនៅក្នុងក្រុង Kumasi ។
គ្រោះទឹកជំនន់ បានគ្របដណ្តប់លើក្រុង Kumasi កាលពីចុងសប្តាហ៍ ដោយសារតែមានភ្លៀង ធ្លាក់យ៉ាងខ្លាំង ដែលបានកើតឡើងកាលពីថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា