បរទេស ៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានចាក់ផ្សាយ ការអត្ថាធិប្បាយ របស់ពលរដ្ឋអំពីស្ថានភាព “ ចុះស្គម” របស់លោក គីម ជុងអ៊ុន ដែលជាការចាក់ផ្សាយ មិនធម្មតាមួយនៅក្នុង ប្រទេសមួយ ដែលការពិភាក្សា ជាសាធារណៈអំពីសុខភាព និងជីវិតផ្ទាល់ខ្លួន របស់មេដឹកនាំ តែងតែត្រូវបានហាមឃាត់។
យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមក្រុមអ្នកវិភាគ និយាយថា ការកត់សម្គាល់នេះ បានបង្ហាញថា អាជ្ញាធរកំពុងស្វែង រកការប្រើប្រាស់ការផ្លាស់ប្តូរ ទំងន់របស់លោកគីម ដើម្បីពង្រឹងភាពស្មោះត្រង់ ចំពោះរបបនេះក្នុងគ្រាលំបាក ។
ប្រទេសដែលមានអាវុធ នុយក្លេអ៊ែរ ក្រីក្រជាងដាច់ឆ្ងាយជាងអ្វី ដែលនៅពីក្រោយរបាំង ការពាររោគឆ្លងវីរុស ដែលបង្ក ដោយខ្លួនឯង ហើយខែនេះកូរ៉េខាងជើង បានសារភាពថា ខ្លួនកំពុងដោះស្រាយវិបត្តិស្បៀង អាហារដែលបង្កជាការ ប្រកាសអាសន្ន នៅក្នុងប្រទេសមួយ ដែលមានវិស័យកសិកម្មដុបដាប ដែលបានតស៊ូ ដើម្បីចិញ្ចឹមខ្លួនឯង ។
ក្នុងពេលជាមួយគ្នានេះ សុខភាពរបស់លោកគីម ត្រូវបាន គេមើលជាអន្តរជាតិជាយូរមកហើយថា ការស្លាប់ភ្លាមៗរបស់លោក នឹងធ្វើឱ្យមានសំណួរជុំវិញ ភាពជោគជ័យនិងស្ថេរភាព ។ ត្រូវបានគេស្គាល់ថា ជាអ្នក ជក់បារីច្រើន អ្នកដឹកនាំបានធាត់ជាយូរ មកហើយដោយទំងន់របស់គាត់ ហាក់ដូចជាកើនឡើង ជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។
ប៉ុន្តែគាត់មើលទៅហាក់ ដូចជាមិនមានទម្ងន់ លើសនៅក្នុងរូបភាពប្រព័ន្ធ ផ្សព្វផ្សាយថ្មីៗនេះ ដែលបានចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA របស់ទីក្រុងព្យុងយ៉ាង និងតាមទូរទស្សន៍រដ្ឋ ។
ជីវិតផ្ទាល់ខ្លួនរបស់ គីម ជុងអ៊ុន គឺជាការហាមឃាត់ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង – ក្រុងព្យុងយ៉ាង មិនបានបញ្ជាក់ពីចំនួន កូនដែលគាត់ មាននោះទេ ប៉ុន្តែ KCTV កាលពីសប្តាហ៍មុនបានចាក់ផ្សាយឃ្លីប របស់អ្នកស្រុកដែលមិន បញ្ចេញឈ្មោះមួយរូប ដែលអះអាងថា មនុស្សគ្រប់គ្នា នៅក្នុងប្រទេសនេះ “ខូចចិត្ត” ដោយគាត់មាន សភាពស្គមស្គាំង។ “មនុស្សគ្រប់គ្នាកំពុងនិយាយរឿង នឹងជាមួយនឹងទឹកភ្នែកហូរ ៕
ប្រែសម្រួលៈ ណៃ តុលា