ព័ត៌មានអន្តរជាតិ

Panasonic ប្រកាសលក់ហ៊ុន របស់ខ្លួនទាំងអស់ ជាមួយនឹង Tesla តម្លៃ៣,៦ ពាន់លានដុល្លារ

បរទេស ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ជប៉ុន Panasonic បានប្រកាសថា ខ្លួនបានលក់ភាគហ៊ុន របស់ខ្លួនទាំងអស់ ដែលបានវិនិយោគ ទៅលើក្រុមហ៊ុនផលិត រថយន្ត Tesla ប្រមាណជា៤០០ពាន់លានយេន ឬត្រូវជា៣,៦១ ពាន់លានដុល្លារ កាលពីចុងខែមិនាមកម្ល៉េះ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់ក្រុមហ៊ុនជប៉ុននេះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តលក់ភាគហ៊ុននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីកាត់បន្ថយភាព ឯករាជ្យ របស់ខ្លួនមួយចំនួនទៅលើក្រុមហ៊ុន Tesla ហើយជាពិសេស ដើម្បីអាចប្រមូលបានប្រាក់មួយចំនួន មកធ្វើការ វិនិយោគថ្មីផងដែរ។

គួរឲ្យដឹងដែរថា អាជីវកម្មផលិតថ្មរថយន្តរបស់ Panasonic គឺត្រូវបានគេមើលឃើញថា បានពឹងផ្អែកខ្លាំងទៅលើអាជីវកម្ម ផលិតរថយន្តរបស់ Tesla ជាយូរមកហើយ ប៉ុន្តែមួយរយៈនេះហាក់ដូចជាមិន សូវមានភាពចុះ សម្រុងគ្នា ឡើយរវាងក្រុមហ៊ុនទាំងពីរ ។

កាលពីឆ្នាំ២០១០ក្រុមហ៊ុន Panasonic បានចាយលុយ ប្រមាណជា២១.១៥ដុល្លារក្នុងមួយហ៊ុនទិញយកភាគ ហ៊ុនរបស់ Tesla ប្រមាណជា ១,៤លានហ៊ុនហើយត្រឹមឆ្នាំ២០២០ហ៊ុនទាំងនោះ មានតម្លៃសរុប ដល់ទៅ៧៣០លានដុល្លារពោល គឺបានកើនឡើង ដល់ទៅ៧ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top