ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ២០,៤៦៧ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយចំនួនឆ្លងសរុបកើនឡើងដល់ចំនួន ២,១៥៦,៤៦៥ករណី ជាមួយនឹងចំនួនអ្នកស្លាប់ ៤៦៣ នាក់ សរុបកើនឡើងដល់ ៥៨,០២៤ នាក់។
យោងតាមក្រសួងបានឱ្យដឹងថា អ្នកជំងឺ ៩,៦៤៥ នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យដោយនាំយកចំនួនសរុបនៃការជាសះស្បើយពីការឆ្លងរាលដាលនៃវីរុសនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនឡើងដល់ ១,៨៦៩,៦០៦នាក់។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា វីរុសនេះបានរាលដាលដល់ខេត្តទាំង ៣៤ របស់ប្រទេស។
ជាក់ស្តែងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះទីក្រុងហ្សាការតាបានកត់ត្រាករណីថ្មីដែលត្រូវបានបញ្ជាក់ ៧។៣៧៩ករណីនៅកោះជ្វាខាងលិច ៣,៩០៨ករណី, កោះជ្វាកណ្តាល ២,៩៣២ករណី, កោះជ្វាខាងកើត ១,០៦៥ករណី និងយូហ្គិកាតា ៨៥០ករណី៕ដោយ ឈូក បូរ៉ា

